តុលាការ​កំពូល​នៅ​រក្សា​បទ​ចោទ​លើ​ស្ត្រី​បឹកកក់​ទាំង​១០​នាក់​របស់​សាលាឧទ្ធរណ៍

ប្រធាន​ក្រុមប្រឹក្សា​តុលាការកំពូល​បដិសេធ​ការ​ប្ដឹង​ទំនាស់​របស់​ស្ត្រី​បឹងកក់​ទាំង​១០​នាក់ ក្នុង​ចំណោម​១៣​នាក់ នៅ​ថ្ងៃ​ទី​១៦ មីនា នេះ ជុំវិញ​បណ្ដឹង​សារទុក្ខ​របស់​ពួកគេ ដោយ​រក្សា​សាលដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល។

ស្ត្រី​បឹងកក់ ១៣​នាក់​នោះ រួម​មាន​លោកស្រី ទេព វន្នី តុល ស្រីពៅ ហេង ម៉ុំ គង់ ចន្ថា ង៉ែត ឃុន ផាន់ ឈុនរ៉េត សួង សម័យ ឆេង លាភ បូវ សោភា ថូ ដាវី ចាន់ ណាវី ងួន គឹមឡាង និង​លោកស្រី សុង ស្រីលាភ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ (២​ឆ្នាំ ៦​ខែ) កាល​ពី​ឆ្នាំ​២០១២។

ក្រោយ​មក​ស្ត្រី​ទាំង ១៣​នាក់ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​កាត់​តម្រឹម ដោយ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ ១​ខែ ៣​ថ្ងៃ ហើយ​ទោស​ដែល​នៅ​សល់ ត្រូវ​ព្យួរ។ ដើម​បណ្ដឹង​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ គឺ​សាលា​ក្រុង​ភ្នំពេញ។

ក្រោយ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១២ ស្ត្រី​ទាំង ១៣​នាក់ ជាប់​ចោទ​ពី​បទ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលវត្ថុ​របស់​នីតិបុគ្គល​ សាធារណៈ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។