រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ-​ឡាវ​នឹង​ចូល​រួម​ទស្សនា​ការ​ប្រកួត​បាល់ទាត់​នៅ​ថ្ងៃ​១៨ មីនា

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ការបរទេស​ឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) នឹង​ចូល​ចូល​រួម​ទស្សនា​ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​រវាង​ក្រុម​បាល់ទាត់​កម្ពុជា Cambodian All-Stars ជាមួយ​ក្រុម Laos All-Stars នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ខាង​មុខ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឲ្យ​ដឹង​ថា ការ​រៀបចំ​ឲ្យ​មាន​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​លក្ខណៈ​អន្តរជាតិ​រវាង​កម្ពុជា-​ឡាវ ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី​៦០ នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២។

ក្រុម​បាល់ទាត់​កម្ពុជា Cambodian All-Stars ធ្លាប់​បាន​ប្រកួត​ឈ្នះ​ក្រុម​បាល់ទាត់​ជើង​ខ្លាំង​របស់​ថៃ ឈ្មោះ បុរីរ៉ាំ យូណៃធីត (Buriram United F.C) កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​បាន​ទទួល​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។