ប្រជា​នេសាទ​កាណាដា​ស្រឡាំងកាំង​នឹង​ត្រី​ចម្លែកៈ ដុះស្លាប និង​មាន​ភ្នែក​ដូច​បិសាច​!

​កាលពីពេល​ថ្មីៗ​នេះ ត្រី​១​ក្បាល​ដែលមាន​រូបរាង​ដ៏​ចម្លែកៈ ភ្នែក​ដូច “​បិសាច​” ពណ៌​បៃតង​ចែងចាំង និង​…​ស្លាប​ដុះ​សងខាង​ដងខ្លួន បាន​កំពុង​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ពិភពលោក ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ត្រី​នេះ​ត្រូវបាន​ចាប់បាន​ដោយ​អ្នកនេសាទ​ម្នាក់​ឈ្មោះ Scott Tanner អាយុ ២៣ ឆ្នាំ នៅក្នុង​ដែនទឹក​ស្ថិតនៅ​ឆ្ងាយ​ពី Newfoundland and Labrador’s Grand Banks ក្នុងប្រទេស​កាណាដា ។​

ប្រជា​នេសាទ​កាណាដា​ស្រឡាំងកាំង​នឹង​ត្រី​ចម្លែកៈ ដុះស្លាប និង​មាន​ភ្នែក​ដូច​បិសាច​!

​ទន្ទឹម​នោះ​ផងដែរ ក្រុម​អ្នកនេសាទ​ទាំងអស់​របស់លោក Tanner ក៏បាន​និយាយថា ពួកគេ​ពុំដែល​បានឃើញ​សត្វ​អ្វីៗ​ដូចនេះ​នោះឡើយ ។ ព្រោះតែ​វា​លេចចេញ​នូវ​លក្ខណៈ​ចម្លែក មាន​ភ្នែក​ធំ​ពណ៌​បៃតង​ភ្លឺ​ចាំង​, ច្រមុះ​ស្រួច​វែង និង​ស្លាប (​ដូច​ព្រុយ​ទ្រូង​ត្រី​) ដុះ​ចេញ​សងខាង​ដងខ្លួន ។​

​យ៉ាងណាមិញ ក្រោយពី Tanner បាន​ចែករំលែក​រូបភាព​រប​ស់វា​នៅលើ Facebook រួចមក និង​រហូត​មកទល់ពេលនេះ ពុំមែន​នរណាម្នាក់​អាច​កំណត់​បាន​ថា តើ​វា​ជា​ត្រី​ឈ្មោះ​អ្វី​នោះទេ ៕