ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា ទទួល​បានការ​សាទរ​ពី​សហគមន៍​អន្តរជាតិ​

 
​ក្រៅពី​ការ​ដំណើរ​ល្អប្រសើរ​នៃ​ការបោះឆ្នោត​លទ្ធិប្រជាធិបតេយ្យ​ប្រវត្តិសាស្ត្រ​នៅ​ចុងឆ្នាំ​២០១៥ មី​យ៉ាន់​ម៉ា បាន​បន្ត​រឿង​ដែល​ធ្វើ​សហគមន៍​អន្តរជាតិ​ចាប់អារម្មណ៍ និង​សាទរ​ចំពោះ​ចំណុច​បត់​មួយ​នៃ​ការ​ឆ្ពោះ ទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ ហើយ​រឿង​ថ្មី​នោះ​គឺ​លោក Htin Kyaw ដែលមាន​សាវតា​ជា​ជន​ស៊ីវិល​បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ក្នុង​រយៈពេល​៥​ទស​វត​ស្សរ៍​ចុងក្រោយ​។​
​សហគមន៍​អន្តរជាតិ បាន​សាទរ​ចំពោះ​លោក Htin Kyaw ក្នុងការ​ក្លាយជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​នៅ អាណត្តិ​ថ្មី​ជំនួស​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ថេ​ន សេន​។ បន្ថែម​ពីនេះ ប្រទេស​នានា ក៏បាន​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រដ្ឋាភិបាល​ថ្មី​របស់លោក Htin Kyaw ដែល​នឹងត្រូវ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​០១ ខែមេសា ខាងមុខនេះ​។​
​សហរដ្ឋអាមេរិក បាន​សាទរ និង​ចាត់ទុក​ការឡើង​កាន់តំណែង​ប្រធានាធិបតី​របស់លោក Htin Kyaw ជា​ជំហាន​ដ៏​សំខាន់​ថ្មី​មួយទៀត​នៃ​ការផ្លាស់ប្តូរ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​។ នេះ​គឺជា​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​នាឱកាស​នៃ​ការផ្តល់​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ លោក John Kirby ដែល​បាន​បន្ថែម​ដែរ​ថា ការបង្កើត​រដ្ឋាភិបាល​ដែល​ចេញពី​ការជ្រើសរើស​បែប​លទ្ធិប្រជាធិបតេយ្យ និង​ជន​ស៊ីវិល រួមជាមួយ​នឹង​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី គឺជា​រឿង​ប្រវត្តិ​សា​ស្រ​របស់​ប្រទេស​។ 
​អ្នកនាំពាក្យ​ដដែល បាន​បន្ថែម​ដែរ​ថា អាមេរិក រង់ចាំ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រដ្ឋាភិបាល​ថ្មី ដែលមាន​ទាំង​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ លើកកម្ពស់​សិទ្ធិមនុស្ស ការអភិវឌ្ឍ​សេដ្ឋកិច្ច និង ការផ្សះផ្សារ​ជាតិ​។ 
​ស្រប​ជាមួយគ្នានេះ​ផងដែរ អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា ក៏បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​មី​យ៉ាន់​ម៉ា​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ថ្មី នឹង​បន្ត​បង្កើន​នូវ​សម​ទ្ធិ​ផល​ក្នុងការ​អភិវឌ្ឍ​ជាតិ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ចិន​ផងដែរ​។ 
​មិន​ខុសពី​អាមេរិក និង​ចិន សហភាព​អឺរ៉ុប​ដែល​បាន​ចូល​អង្កេត​ការណ៍​ក្នុងការ​បោះឆ្នោត​មី​យ៉ាន់​ម៉ា​នៅ​ចុងឆ្នាំ​២០១៥​ផងដែរ​នោះ ក៏​សម្តែង​ការ​សាទរ​ដែលថា ជា​ដៃគូ​សិ​ទ្ន​ស្នាល​របស់​មី​យ៉ាន់​ម៉ា​សហភាព​អឺរ៉ុប​កំពុង​រង់ចាំ​ធ្វើការ​ជាមួយនឹង​លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង Htin Kyaw និង រដ្ឋាភិបាល​ថ្មី ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សន្តិភាព​យូរអង្វែង និង​ភាពរុងរឿង​ទាំងអស់គ្នា​។ 
​សូម​រម្លឹក​ផងដែរ​ថា លោក Htin Kyaw ដែលជា​ជំនិត​ប្រមុខ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោក ស្រី​អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​សភា​សហភាព​បោះឆ្នោត​គាំទ្រ​ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ក្នុង​សំឡេង​៣៦០ នៃ​សំឡេង​សភា​សរុប​៦៥២ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦៕ 
​ សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​