រថយន្តក្រុង បុកម៉ូតូសណ្តោង រទេះរ៉ឺម៉ក ក្មេងស្រីអាយុ ៨ខែម្នាក់ បានស្លាប់ និងមនុស្ស ៤នាក់ទៀត របួសធ្ងន់-ស្រាល

កំពង់ឆ្នាំង៖ យ៉ាងហោចណាស់ ក្មេងស្រីតូចអាយុទើបតែ៨ខែ​ម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ និងមនុស្សប្រុស-ស្រី​ ៤នាក់ទៀត រងរបួសធ្ងន់និងស្រាល ខណៈរថយន្តក្រុង បុករទេះរ៉ឺម៉កម៉ូតូ នៅម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចំណុចរូបឆ្នាំងមាស និមិត្តសញ្ញាខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅក្នុង ភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

នគរបាលចរាចណ៍បានឲ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តក្រុងមួយគ្រឿង ព្យាយាមបើកជែង រថយន្តមួយគ្រឿងទៀត ជ្រុលទៅបុកម៉ូតូសណ្តោងរទេះរ៉ឺម៉ក ដែលជិះដឹកគ្នា។ នគរបាលខាងលើបន្តឲ្យដឹងថា​ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្យុយគី ស្មាស់រីវ៉ូ ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ 1B.5875 បានសណ្តោងរ៉ឺម៉កពីក្រោយ ដែលមានមនុស្សជិះសរុប៤នាក់ បើកបរដោយបុរសឈ្មោះ ថន​ សុខខៃ​ អាយុ៣៣ឆ្នាំ​ ក្នុងដំណើរពីត្បូងមកជើង លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រុងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-4082 បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងដំណើរពីជើងទៅត្បូង ក្នុងទិសច្រាសគ្នា បានព្យាយាមបើកជែង រថយន្តមួយគ្រឿងទៀត នៅពីមុខ រួចក៏ជ្រុលទៅម៉ូតូសណ្តោងរ៉ឺម៉ក យ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យអ្នកជិះរ៉ឺម៉ក ទាំង៥នាក់ រងរបួសធ្ងន់និងស្រាល ហើយត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត តែដោយរបួសធ្ងន់ធ្ងរកុមារីអាយុ៨ខែម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្ត ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា​ កុមារីអាយុ៨ខែ ដែលស្លាប់ក្នុងមន្ទីពេទ្យខេត្ត ឈ្មោះ ខុន សុវណ្ណា ចំណែកឈ្មោះ ផាន់ សម្បត្តិ អាយុ១៧ឆ្នាំ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង និងអ្នករងរបួសស្រាលមាន ឈ្មោះ ស្រ៊ីម តយ អាយុ១៧ឆ្នាំ ឈ្មោះ ថន សុខខៃ អ្នកបើកម៉ូតូ និងឈ្មោះ ស៊ន ចាន់ស៊ី អាយុ២៨ឆ្នាំ ជាប្រពន្ឋ ពួកគេមានទីលំនៅ ភូមិកំពង់ខ្លាញ់ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តក្រុង បានព្យាយាមបើករត់រហូត ដល់មុខសាលាស្រុករលាប្អៀរ ទើបឈប់ទុករថយន្តចោល ហើយបានចុះរត់គេចខ្លួនបាត់ ។ មធ្យោបាយទាំងអស់ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងចាត់ការបន្ត នៅពេលក្រោយ៕

រថយន្តក្រុង បុកម៉ូតូសណ្តោង រទេះរ៉ឺម៉ក ក្មេងស្រីអាយុ ៨ខែម្នាក់ បានស្លាប់ និងមនុស្ស ៤នាក់ទៀត របួសធ្ងន់-ស្រាល
រថយន្តក្រុង បុកម៉ូតូសណ្តោង រទេះរ៉ឺម៉ក ក្មេងស្រីអាយុ ៨ខែម្នាក់ បានស្លាប់ និងមនុស្ស ៤នាក់ទៀត របួសធ្ងន់-ស្រាល
រថយន្តក្រុង បុកម៉ូតូសណ្តោង រទេះរ៉ឺម៉ក ក្មេងស្រីអាយុ ៨ខែម្នាក់ បានស្លាប់ និងមនុស្ស ៤នាក់ទៀត របួសធ្ងន់-ស្រាល
រថយន្តក្រុង បុកម៉ូតូសណ្តោង រទេះរ៉ឺម៉ក ក្មេងស្រីអាយុ ៨ខែម្នាក់ បានស្លាប់ និងមនុស្ស ៤នាក់ទៀត របួសធ្ងន់-ស្រាល
រថយន្តក្រុង បុកម៉ូតូសណ្តោង រទេះរ៉ឺម៉ក ក្មេងស្រីអាយុ ៨ខែម្នាក់ បានស្លាប់ និងមនុស្ស ៤នាក់ទៀត របួសធ្ងន់-ស្រាល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត