អង្គុយ​​លំហែ​អារម្មណ៍​លេង​ម្តុំ​កោះ​ពេជ្រ ជះក្លិន​ចម្លែក

រាជ​ធានី​ភ្នំពេញ ៖ សា​ក​សព​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​មក​ទើរ​នឹង​កំប្លោក ​ក្នុង​ទឹកទន្លេ​ក្បែរ​កោះ​ពេជ្រ ដែល​មាន​សភាព​ហើម និង​មាន​ក្លិនស្អុយ​អសោច៍​ទៅ​ហើយ ដែល​ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ មីនា ២០១៦ ស្ថិត​នៅ​មាត់ទន្លេ​ខាងក្រោយ​រោង​សេះ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ម្នាក់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ចង់ អាន់​ហោ អាយុ​២៣​ឆ្នាំ ជនជាតិ​វៀ​ណា​ម និង​ជា​ជាងកាត់សក់ ស្នាក់​នៅផ្ទះ​លេខ​៣៥Eo ផ្លូវ​លេខ​១៣៤ (​ខាងក្រោយ​សណ្ឋាគារ​ថ្មដា​) ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។ ជន​រង​គ្រោះ​ត្រូវ​គេ​ដឹង​ថា ខឹង​ម្តាយ​ស្តី​បន្ទោ​សបាន​រត់​ចេញពីផ្ទះ​បាត់​រយៈ​៣​ថ្ងៃ​មក​ហើយ ។

មុន​ពេល​ភ្ញាក់ផ្អើល គឺ​មាន​យុវជន​ម្នាក់​បាន​មក​អង្គុយ​កម្សាន្ត​នៅ​លើ​ច្រាំង​ទន្លេ​ក្នុង​កោះ​ពេជ្រ ត្រង់​ចំណុច​ខាងលើ ក៏​ប្រទះ​ឃើញ​វត្ថុ​ម្យ៉ាង​អណ្តែត​ទឹក​មក​ទើរ​នឹង​កំប្លោក​ដែល​នៅ​មិន​ឆ្ងាយ​ពី​ខ្លួន ។ ដោយ​មានការ​សង្ស័យ ក៏​បាន​ស្រែកហៅ​គេឯង​ឱ្យមក​ជួយ​ពិនិត្យ មើល​នោះ ។

ប្រភព​បន្ត​ទៀត​ថា ភ្លាម​នោះ ក៏​មាន​មនុស្ស​ម្នា​ជា​ច្រើន​នាក់​មក​ជួយ​មើល​ទើប​ដឹង​ថា ជា​សាកសព​របស់​មនុស្ស​ប្រុស ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ជូន​សម្ថ​កិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​មើល ។ ខណៈនោះ ក្រុម​គ្រួសារ​ដែល​បាត់​សមាជិក​របស់​ខ្លួន ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ និង​អះអាង​ថា បុរស​រង​គ្រោះ​ខាងលើ គឺ​បាន​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​១៣ មីនា មក​ម្ល៉េះ ។ ដោយសារ​តែ​រូបគេ បាន​តូចចិត្ត​នឹង​ម្តាយ​របស់​ខ្លួន ធ្វើការ​ស្តីបន្ទោស​ទៅ​លើ​រូបគេ​ចេញពីផ្ទះ​ទៅ​លោតទឹក​ធ្វើ​អត្តឃាត​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ កាលពី​ព្រឹក​នោះ​មក​ម្ល៉េះ ទើបតែ​រសៀល​ថ្ងៃ​ទី​១៥ មីនា នេះ ទើប​ប្រទះ​ឃើញ​សាកសព​តែ​ម្តង​។

អង្គុយ​​លំហែ​អារម្មណ៍​លេង​ម្តុំ​កោះ​ពេជ្រ ជះក្លិន​ចម្លែក
អង្គុយ​​លំហែ​អារម្មណ៍​លេង​ម្តុំ​កោះ​ពេជ្រ ជះក្លិន​ចម្លែក
អង្គុយ​​លំហែ​អារម្មណ៍​លេង​ម្តុំ​កោះ​ពេជ្រ ជះក្លិន​ចម្លែក
អង្គុយ​​លំហែ​អារម្មណ៍​លេង​ម្តុំ​កោះ​ពេជ្រ ជះក្លិន​ចម្លែក
អង្គុយ​​លំហែ​អារម្មណ៍​លេង​ម្តុំ​កោះ​ពេជ្រ ជះក្លិន​ចម្លែក
អង្គុយ​​លំហែ​អារម្មណ៍​លេង​ម្តុំ​កោះ​ពេជ្រ ជះក្លិន​ចម្លែក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត