ប្រេងសាំង និង ម៉ា​ស៊ូ​ត​ត្រូវបាន​ក្រសួងពាណិជ្ជកម្មកំណត់​ថ្លៃ​លក់​តាម​ទីផ្សារ​អន្តរជាតិ​

6 Videos


​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា​ចាប់ពីពេលនេះ​តទៅ​ក្រសួង​បានសម្រេច​កំណត់​តម្លៃ​លក់​ប្រេងសាំង និង​ម៉ា​ស៊ូ​ត តាម​រូបមន្ដ​ដែល​នឹង​អាច​ឡើង​ចុះ​ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​ដោយ​មិនឱ្យ​ស្ថានីយ​នីមួយៗ​កំណត់ដោយ​ខ្លួន​ឯង​នោះឡើយ ។

ប្រេងសាំង និង ម៉ា​ស៊ូ​ត​ត្រូវបាន​ក្រសួងពាណិជ្ជកម្មកំណត់​ថ្លៃ​លក់​តាម​ទីផ្សារ​អន្តរជាតិ​

M88


​យោងតាម​សេចក្ដីជូនដំណឹង អន្តរក្រសួង​លេខ ០៩៨ ពណ​.​អ​វង​. ប្រក​. ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៦ ស្ដីពី​ការកំណត់​រូ​ម​មន្ដ​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងសាំង​ឥន្ធនៈ​នៅ​កម្ពុជា​ក្រសួង​ពាំ​ណិ​ជ្ជ​កម្ម​បានប្រកាសថា​ចាប់ពី​ថ្ងៃនេះ​តទៅ​តម្លៃ​លក់រាយ​ប្រេងសាំង ប្រេងម៉ាស៊ូត នៅតាម​ស្ថានីយប្រេងឥន្ធនៈ​នៅ​កម្ពុជា នឹងត្រូវ​បានកំណត់​តាម​រូបមន្ដ​ដែល​អាច​នឹងធ្វើ​ការឡើង​ចុះ​ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ ។​

​ក្នុង​សេចក្តីប្រកាស​ខាងលើ​បញ្ជាក់ថា រៀងរាល់ ១០ ថ្ងៃ​ម្ដង នឹងមាន​ការកំណត់​តម្លៃ​អតិបរមា​ជាថ្មី​ឡើងវិញ ។ ក្នុង​​សេចក្ដីជូនដំណឹង​ដដែល​នេះ បាន​បញ្ជាក់ដែរថា សម្រាប់​ដេប៉ូ​ឯកជន​ផ្ទាល់ខ្លួន ដែលមាន​លទ្ធភាព​លក់​រាយ ប្រេងសាំង ម៉ា​ស៊ូ​ត​ក្នុង​តម្លៃថោក​ជាង​តម្លៃ​ដែល​បានកំណត់​តាម​រូបមន្ដ ដូច​បានបញ្ជាក់​ខាងលើ សូមមេត្តា​លក់​ក្នុងតម្លៃ​ថោក​ជាង​ធម្មតា​ទៀត​ទៅ ។​

ប្រេងសាំង និង ម៉ា​ស៊ូ​ត​ត្រូវបាន​ក្រសួងពាណិជ្ជកម្មកំណត់​ថ្លៃ​លក់​តាម​ទីផ្សារ​អន្តរជាតិ​

​គួរ​បញ្ជាក់ថា ប្រេងសាំង ម៉ា​ស៊ូ​ត​ទាំងអស់​ដែល​លក់​នៅ​ប្រទេស​កម្ពុជា គឺមាន​ប្រភព​មកពី​ប្រទេស​សិង្ហ​បុរី​ដូចគ្នា ។ ដោយឡែក​ប្រសិនបើ​ប្រជាពលរដ្ឋ​ចង់ដឹង​ពី​តម្លៃ​ឡើង​ចុះ​នៃ​ប្រេងសាំង​រាល់ថ្ងៃ សូម​មើល​ក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់​ក្រសួងពាណិជ្ជកម្ម ៕​ដេប៉ូ​