ឃាត់ខ្លួនក្រុម​ក្មេង​ទំនើង ៦ នាក់​ ​ពីបទ​ឃាតកម្ម​

6 Videos


ខេត្ត​ព្រះសីហនុ​ : មាន​ករណី​ឃាតកម្ម​មួយ​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង ៦ នាក់ បាន​វាយ​ទៅលើ​ជនរងគ្រោះ​ម្នាក់​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ និង បាន​ស្លាប់​នៅពេលដែល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ។ ហេតុ​ការ​ណ៌​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៦ ។

លោក ​ឧ​ត្ត​ម​សេនីយ៍ ជរ ហេង ស្នងការរង​តំណាងឱ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន ស្នងការ​នគ​បាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ក្រុម​ក្មេង​ទំនើង​ទាំង ៦ នាក់​នេះ​បាន​បង្ក​ការអុកឡុក​នៅក្នុង​ពិធីមង្គលការ ដោយ​ប្រើ​ដាវ កាំបិត ដំបង​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ មិត្ត វិចិត្រ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​ជា​យោធា មាន​ទីលំនៅ នៅ​កន្លែងកើតហេតុ  ។  ក្រោយពី​ធ្វើ​សកម្មភាព​រួច  កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥ នាក់ ក្នុងចំណោម​បក្ខពួក ៦ នាក់ ក្នុងនោះ​មានឈ្មោះ ទី ១- មិន ឆាត ភេទ​ប្រុស អាយុ ១៨ ឆ្នាំ  ជា​កម្មករ​ដូងប្រេង   ទី ២-  អោក គឹម ហួ ភេទ​ប្រុស  អាយុ ២១ ឆ្នាំ  ជា​កម្មករ​ដូងប្រេង  ទី ៣ ឈ្មោះ យិន  យ៉ា ភេទ​ប្រុស  អាយុ ២១ ឆ្នាំ  ជា​កម្មករ​ដូងប្រេង   ទី ៤-  ឈ្មោះ ស៊ឹម សីហា  ភេទ​ប្រុស  អាយុ ១៨ ឆ្នាំ​ជា​កម្មករ​ដូងប្រេង (​អ្នក​ទាំង ៤ នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ )​ទី ៥-  ឈ្មោះ សុខ ធូ  ភេទ​ប្រុស  អាយុ ១៧ ឆ្នាំ  ជា​កម្មករ​រោងចក្រ និង ទី ៦-  ឈ្មោះ ប្រាំង សិត ហៅ រ៉ូ ភេទ​ប្រុស  អាយុ ១៧ ឆ្នាំ  ជា​កម្មករ  មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​មូល  ឃុំ​ជើងគោ  ស្រុក​ព្រៃនប់   ខេត្ត​ព្រះសីហនុ ( រត់គេចខ្លួន )  ។

M88


ឃាត់ខ្លួនក្រុម​ក្មេង​ទំនើង ៦ នាក់​ ​ពីបទ​ឃាតកម្ម​

បច្ចុប្បន្ន ​ក្រុម​ក្មេង​ទំនើង​ទាំង ៥ នាក់  ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​កសាង​សុំ​ ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

                                                                              ( ប្រភព : TV 5 )