ខណ្ឌដូនពេញ ចាប់ផ្តើម​ល្បី​រឿង​ប្លន់​ប្រើ​កាំភ្លើង និង ដាវ​

6 Videos


​ភ្នំពេញ​ : យុវជន​ម្នាក់​ត្រូវបាន​ជនសង្ស័យ​ មួយក្រុម​មាន​គ្នា ៦​នាក់ ប្រដាប់​ដោយ​កាំភ្លើង និង ដាវ​សា​ម៉ូ​រៃ បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​បានសម្រេច រួច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង ១១ និង ១០ នាទី​យប់ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៦ នៅ​ចំណុច​មុខក្រសួង​ព័ត៌មាន តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

ខណ្ឌដូនពេញ ចាប់ផ្តើម​ល្បី​រឿង​ប្លន់​ប្រើ​កាំភ្លើង និង ដាវ​

M88


​ជនរងគ្រោះ​មានឈ្មោះ អឹម សុភា អាយុ ២៣ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ បើតាម​សម្តី​រៀបរាប់​ពី​យុវជន​រងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ សេរី​ឆ្នាំ ២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1Cl-5330 ជិះ​ចេញពី​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​វិមានឯករាជ្យ ហើយ​បំណង​ជិះ​ត្រឡប់ទៅផ្ទះ​វិញ​នៅ​ម្តុំ​ទួល​សង្កែ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ពេលមកដល់​ចំណុចកើតហេតុ​ដែលជា​ក​ន្លែ​ង​ស្ងាត់ និង ងងឹត​ផង​នោះ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ៦ នាក់ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក ៣ គ្រឿង ប្រដាប់​ក្នុង​ដៃ​ដោយ​កាំភ្លើង និង ដាវ​សា​ម៉ូ​រៃ បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​រូបគេ ហើយដោយ​ភិតភ័យ​ពេក​នោះ​រូបគេ​ក៏បាន​ប្រគល់​ម៉ូតូ​ឱ្យ​ពួកវា ហើយ​ក្រុម​ជនសង្ស័យ​ក៏​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង ។​

ខណ្ឌដូនពេញ ចាប់ផ្តើម​ល្បី​រឿង​ប្លន់​ប្រើ​កាំភ្លើង និង ដាវ​

​ ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​បុ​ស្តិ៍​វត្តភ្នំ តែ​សមត្ថកិច្ច​ថា​ទឹកដី​ស្រះចក ក៏​ជូន​ជនរងគ្រោះ​ទៅ​ស្រះចក​វិញ ហើយ​សមត្ថកិច្ច​ស្រះចក​ថា​វត្តភ្នំ ហើយ​រុញ​ជនរងគ្រោះ​ដាក់គ្នា​ទៅមក ទើប​នាំគ្នា​ទៅ​មើល​ដល់​កន្លែងកើតហេតុ​ជាក់ស្តែង​ថា​ទឹកដី​វត្តភ្នំ ហើយក៏​ដាក់ពាក្យ​បណ្តឹង​នៅ​បុ​ស្តិ៍ ៕

                                                                             Sokha