បណ្ណ​បើកបរ​មាន​សុពលភាព​អចិន្ត្រៃយ៍​នៅតែ​អាច​ប្រើ​បាន​ដដែល​

6 Videos


​យ៉ាងហោចណាស់​ក៏​អ្នក​ដែលមាន​បណ្ណ​បើកបរ​មាន​សុពលភាព​អចិន្ត្រៃយ៍​អាច​ប្រើប្រាស់​បណ្ណ នោះបាន​រយៈពេល ១០ ឆ្នាំ​ទៅមុខទៀត ដែរ​ដោយ​គេ​មិនបាច់​ព្រួយបារម្ភ​ឬ​យកទៅ​ប្តូរ​ធ្វើ​ថ្មី​អ្វី​ឡើយ ។

នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ក្រសួង​សាធារណការ និង ដឹកជញ្ជូន បានចេញ​សេចក្តីប្រកាស​បន្ថែម​សុពល​ភាព ១០ ឆ្នាំ​ទៀត សម្រាប់​សាធារណជន​ទាំងអស់ ដែល​កាន់​បណ្ណ​បើកបរ​មាន​សុពលភាព​អចិន្ត្រៃយ៍ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ដែល​នេះ​ជា​ការជួយ​សម្រួល​ដល់​សាធារណជន​ដែល​មុន នោះគេ​នាំគ្នា​ព្រួយបារម្ភ និង ស្វែងរក​ធ្វើ​ថ្មី និង ប្តូរ​យក​បណ្ណ​បើកបរ​ថ្មី​ដែល​ត្រូវ​ចំណាយលុយ​ទៀត ។​

M88


​ការប្រកាស​នេះ បាន​ធ្វើឡើង​ស្របទៅតាម​ស្មារតី​នៃ កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។ ចំពោះ​បណ្ណ​បើកបរ​គឺ មាន​សុពលភាព​រហូតដល់​អាយុ ៦០ ឆ្នាំ គិតពី​ឆ្នាំ​កំណើត​គេ អាច​ប្រើប្រាស់​បាន​រហូតដល់​អ​ស់​សុពលភាព​ផងដែរ ៕ ដេវីត​

បណ្ណ​បើកបរ​មាន​សុពលភាព​អចិន្ត្រៃយ៍​នៅតែ​អាច​ប្រើ​បាន​ដដែល​