រថយន្ត​កុង​តឺ​ន​រ័​ក្រឡាប់​ធ្លាក់ចូល​ជ្រោះ​ដាច់​ជា​ពីរ​កំណាត់​ជិត​ពេជ្រនិល​

6 Videos


​មាន​រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ ៤ ក្បែរ​ជ្រោះពេជ្រនិល នា​ល្ងាច​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ ២០១៦ នេះ នៅ​ម្តុំ​ផ្លូវ​ចុះ​ចំណោត​ពី​អាសនៈ​​លោកយាយ​ម៉ៅ ។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បណ្តាលអោយ​អ្នកបើកបរ​ដែលមាន​តែ​ម្នាក់ឯង​រងរ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ ដោយសារ​ថា ពេល​រថយន្ត​ធ្លាក់​ផ្លូវ​អ្នកបើកបរ​ព្យាយាម​កាច់ចង្កូត​រថយន្ត​អោយ​​បត់​ទទឹង ដើម្បី​បញ្ចៀស​ការ​រអិល​ធ្លាក់​ទៅក្នុង​ជ្រោះ​ពេជ្រនិល ត្រង់​ន្លែ​ង​ជ្រៅ​នោះ ដែល​​ចាត់ទុកថា​ជា​សំណាង​មួយ​ដែរ​សំរាប់​អ្នកបើកបរ​រងគ្រោះ​រូបនោះ ។​

M88


​បើតាម​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់ថា រថយន្ត​កុង​តឺ​ន​រ័​ដែល​ក្រឡាប់​នេះ​
​គឺ​ចំពេល​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​ពេជ្រនិល ៕​សុថា​ត់​

រថយន្ត​កុង​តឺ​ន​រ័​ក្រឡាប់​ធ្លាក់ចូល​ជ្រោះ​ដាច់​ជា​ពីរ​កំណាត់​ជិត​ពេជ្រនិល​