រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​កូន​មាន​អារម្មណ៍​មួល​ម៉ៅ​

រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​កូន​មាន​អារម្មណ៍​មួល​ម៉ៅ​

​មនុស្ស​ទាំងអស់​សុទ្ធតែ​មាន​អារម្មណ៍មិនល្អ កូនក្មេង​ក៏​អញ្ចឹង​ដែរ​។ ដោយសារ​តែ​កូន​ខ្វះ​ភាព​អត់ធ្មត់ ដូចនេះ​គេ​តែងតែរ​ករឿង​ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណនឿ​ហត់​ជាខ្លាំង​។ ហើយ​នៅពេល​ដែល​កូន​រករឿង អ្នក​ម្តាយ​មួយចំនួន​បាន​ប្រើ​របៀប​ខុស​ដើម្បី​ដោះស្រាយ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ខ្លួនឯង និង​កូន​។ ដូចនេះ​តើ​អ្នក​មិន​អាច​ធ្វើ​អ្វីខ្លះ​?

​មិន​អាច​បញ្ចេញ​កំហឹង​
នៅពេលដែល​កូន​រករឿង អ្នក​មិន​ត្រូវ​មាន​អារម្មណ៍​មួល​ម៉ៅ​ដូច​គេ ដោយនិយាយ​ពាក្យ​គំរាម​មួយ​ចំនួន ឬ​ស្រែក​ដាក់​គេ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​គេ​គ្មាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ខ្លួន ហើយ​ខ្លាច​អ្នក​ទៀតផង ដូចនេះ​គេ​អាច​ធ្វើ​រឿង​មួយចំនួន​ដើម្បី​សងសឹក​អ្នក​វិញ​។​

មិន​ត្រូវ​ធ្វើជា​ទាសករ​របស់​អារម្មណ៍​កូន​
មានន័យ​ថា​នៅពេលដែល​កូន​មាន​អារម្មណ៍​មិន​ល្អ ហើយ​រករឿង អ្នក​មិន​ត្រូវ​ទិញ​របស់​មក​លួង​ឲ្យគេ​បាត់​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​ធ្វើបែបនេះ​រហូត​ដើម្បី​ចង់​បានរ​បស់​ពី​អ្នក​។​

មិន​ត្រូវ​និយាយ​អប់រំ​កូន​
នៅពេល​ដែល​កូន​ពិបាកចិត្ត ឬ​ខឹង អារម្មណ៍​កូន​ទាំងមូល​គឺ​ផ្តោត​ទៅ​លើ​នោះ​ទាំងអស់​ហើយ ដូចនេះ​អ្នក​មិន​ត្រូវ​និយាយ​ពាក្យ​អប់រំ​មួយចំនួន​ដាក់​គេ​ទេ ព្រោះ​គេ​ស្តាប់​មិន​ចូល​ត្រចៀក​ឡើយ ថែម​ទាំង​អាច​ធ្វើឲ្យ​គេ​កាន់តែ​រករឿង​ទៀតផង​។​

មិន​ត្រូវ​និយាយ​ខ្លាំងៗ​
នៅពេល​ដែល​កូន​កំពុង​តែ​ខឹង និងរ​ករឿង ហើយ​អ្នក​បែរជា​និយាយ​ពាក្យ​ធ្ងន់ៗ​មួយចំនួន​តប​ទៅ​កូន​វិញ វា​នឹង​បន្សល់​ទុក​ពាក្យ​ទាំងនោះ​នៅ​ក្នុង​ចិត្ត​កូន​ជា​រៀងរហូត​៕
 

 ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។