សាលា​រាជធានី ដាក់​គោលការណ៍​ចំនួន ៣ កំណត់​តម្រាយ​ផ្លូវ​រត់ កំណត់​ប្រភេទ​រថយន្ត ក្នុង​រាជធានី

ភ្នំពេញ:
​យោងតាម​ស្មារតី​អង្គប្រជុំ​របស់​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​រិត​បន្តឹង​រថយន្ត​ធុន​ធ្ងន់ ចេញចូល​រាជធានី​ភ្នំពេញ ដោយបាន​ដាក់ចេញ​នូវ​គោលការណ៍​ចំនួន ៣ គឺ កំណត់​តម្រាយ​ផ្លូវ​រត់ កំណត់​ប្រភេទ​រថយន្ត និង​កំណត់​រយៈពេល​។​

​សាលា​រាជធានី បានប្រកាសថា ត្រូវបាន​ហាមឃាត់​រថយន្ត​ធុន​ធ្ងន់​ចេញចូល​រាជធានី ចំពោះ​ប័ណ្ណ​ប្រភេទ A B C ម៉ោង​៦​នាទី​ព្រឹក​ដល់​ម៉ោង​៩​ព្រឹក និង​ម៉ោង​១៦​រសៀល​ដល់​ម៉ោង​២០​យប់​។ ចំពោះ​ប័ណ្ណ​ប្រភេទ D ហាមឃាត់​ចេញចូល​រាជធានី​ពី​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង​២០​យប់ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ចរាចរ​២៤​ម៉ោង លើ​២៤​ម៉ោង​លើ​តម្រាយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​បាន រួមមានៈ ផ្លូវជាតិ​លេខ​៦ ផ្លូវលោក​ឧកញ៉ា លី យ៉ុង​ផាត់ ស្ពាន​ព្រែក​ព្នៅ ផ្លូវ​កប់​ស្រូវ កំណាត់​ផ្លូវជាតិ​លេខ​៤ ផ្លូវ​វេ​ង​ស្រេង ផ្លូវ​ជើងឯក ស្ពាន​ព្រែក​សំរោង ផ្លូវ​ថៃ​ហ្គ័​រ និង​ផ្លូវជាតិ​លេខ​១​។​

​លក្ខណសម្បត្តិ​ដែល​រថយន្ត​ទទួលបាន​ប័ណ្ណ​ចេញចូល​រាជធានី​ភ្នំពេញ ត្រូវមានៈ ប័ណ្ណ​សម្គាល់​យានយន្ត ប័ណ្ណបើកបរ ឆៀក លិខិត​ធ្វើ​អាជីវកម្ម និង​ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ​។​
​សូម​ម្ចាស់​រថយន្ត​ធុន​ធ្ងន់​ចូលរួម​អនុវត្តតាម​ការណែនាំ​ខាងលើ​ឲ្យ​បានល្អ​ប្រសើរ​៕​