ប៉ូលិស​បង្ក្រាប​ទីតាំង លួចលាក់​ប្រកប​របរ​រកស៊ី​ផ្លូវភេទ ឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់​

ពោធិ៍សាត់:
កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​‬ និង​ការពារ​អនីតិជន រួម​និងកម្លាំង​នគរបាល ខេត្តពោធិ៍សាត់ នៅ​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ នេះ បានចុះបង្ក្រាប​ទីតាំង លួចលាក់​ប្រក​បរបរ រកស៊ី​ផ្លូវភេទ មួយកន្លែង​ស្ថិតនៅក្នុង ដី​ឡូ​តិ៍មួយកន្លែង ដែលមាន​ផ្ទះ​ចំនួន​ពីរ ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ដី សង្កាត់​បន្ទាយ​ដី ក្រុងពោធិ៍សាត់​។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ ដឹកនាំ​ផ្ទាល់​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី លី ឡាយអនុប្រធាននាយកដ្ឋាន ប្រឆាំង​ការជួញដូរ មនុស្ស និង​ការពារ​អនីតិជន ដោយមានការ​សម្រប សម្រួល​ពី​សំណាក់​លោក លី ភា​រ៉ា ព្រះរាជអាជ្ញារង​អមសាលាដំបូង ខេត្តពោធិ៍សាត់​។​

 ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បានធ្វើការ ឃាត់ខ្លួន​មនុស្ស​ចំនួន ៧​នាក់ក្នុងនោះ ជនសង្ស័យ​ដែលជា​ម្ចាស់​ទីតាំង​ឈ្មោះ គឹម ដា​នី ហៅ​ប៉ ភេទ​ស្រី អាយុ៤៥​ឆ្នាំ រស់នៅក្នុង​ភូមិប​ន្ទា​ដី ឃុំ​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​។ ដោយឡែក​៦​នាក់ទៀត ជា​ជនរងគ្រោះ​ដែល​កម្លាំង​​សមត្ថកិច្ច បាន​ជួយ​រំដោះ​បាន ទី​១.​ឈ្មោះ សាត់ផានី អាយុ​១៩​ឆ្នាំ​, ទី​២.​ឈ្មោះ សុខ ស្រី​ពី​ន អាយុ​២០​ឆ្នាំ​, ទី​៣.​ឈ្មោះ រ័ត្ន សោភាអាយុ​២៨​ឆ្នាំ​, ទី​៤.​ឈ្មោះ ឃី ស្រី​តូច អាយុ​២៥​ឆ្នាំ​, ទី​៥.​ឈ្មោះ ធី ពិសី ៕