សម្តេច​តេ​ជោ​ថា កម្ពុជា មាន​ពីរ គឺ​មួយ​កម្ពុជា​ពិត និង​កម្ពុជា​លើ​ទំព័រសារព័ត៌មាន​

ភ្នំពេញ:
សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា "​កម្ពុជា មាន​ពីរ ទី​១ គឺ​កម្ពុជា​ពិត និង​ទី​២ កម្ពុជា​លើ​ទំព័រសារព័ត៌មាន ដែល​មនុស្ស​មួយចំនួន បាន​ទៅ​បរិហារកេរ្តិ៍ ឬ​និយាយ​អាក្រក់​ពី​កម្ពុជា វា​សឹងតែ​កម្ពុជា ជា​ឋាននរក​លោកិយ​។ កម្ពុជា​យើងខ្ញុំ​ពិតជា​មាន​ពីរ កម្ពុជា​ពិត និង​កម្ពុជា លើ​ទំព័រសារព័ត៌មាន​កម្ពុ​ជា​លើ​ទំព័រសារព័ត៌មាន នៅក្រៅ​ប្រទេស តាមរយៈ​នៃ​ការសរសេរ​ផ្សាយ​របស់​មនុស្ស​មួយចំនួន រាប់ទាំង​ជនជាតិ​កម្ពុជា​មួយចំនួន គឺ​កម្ពុជា​នោះ មិនគួរ​ឲ្យ​ចង់​រស់នៅ មិនគួរ​ឲ្យ​ចង់​មក​ទស្សនកិច្ច​ទេ​"​។​

​តែ​ទោះជា​យ៉ាងណា សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ក្តីសង្ឃឹម​ថា ឯក​រដ្ឋទូត​បារាំង និង​បណ្តា​ឯកអគ្គរដ្ឋទូត​មកពី​សហភាព​អឺរ៉ុប​ប្រចាំ​នៅ កម្ពុជា ហើយ​បាន​ចូលរួម​សម្ពោធ​ស្ថានីយ​អ្នកដំណើរ​នា​ព្រឹក​ថ្ងៃទី​១៦​ខែមីនា​នេះ បាននិងកំពុង​រួម​ជា​ជាមួយ​រាជរដ្ឋាភិបាល ឋិត​លើ​កម្ពុជា​ពិត​ដែលជា​កម្ពុជា​កំពុងមាន​សុខសន្តិភាព ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​៕​

សម្តេច​តេ​ជោ​ថា កម្ពុជា មាន​ពីរ គឺ​មួយ​កម្ពុជា​ពិត និង​កម្ពុជា​លើ​ទំព័រសារព័ត៌មាន​