អាជ្ញាធរ​ក្រុងភ្នំពេញ នឹង​ចាប់ផ្តើម​បំពាក់​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញ:
អាជ្ញាធរ​ក្រុងភ្នំពេញ នឹង​ចាប់ផ្តើម​បំពាក់​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍ នៅក្នុង​រាជធានីភ្នំពេញ ចាប់ពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ នេះ ។ នេះ​បើតាមសេចក្តីជូនដំណឹង​របស់ សាលា​រាជធានី​ភ្នំពេញ​។​

​ការអនុវត្ត​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​ខាងលើនេះ នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃទី​១៦ ខែមីនា រហូតដល់​ដំណាច់​ខែមេសា ឆ្នាំ​២០១៧ ក្នុងនោះ​មានការ​ផ្លាស់ប្តូរស្លាក​សញ្ញា​ចរាចរណ៍​ចាស់ ហើយ​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍​ថ្មី ១០០​ទីតាំងការបំពាក់​កាមេរ៉ា​វីដេអូ​ចាប់​រូបភាព​​ចលនា​យានយន្ត ១៨៩​គ្រឿង និង CCTVកាមេរ៉ា ២៦​គ្រឿង​សម្រាប់ ត្រួតពិនិត្យ​តាមដាន​ស្ថានភាព​ចរាចរណ៍​នៅតាមចំណុច​ផ្លូវ​ប្រសព្វ​នានា ក្នុង​ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌចំការមន និងខណ្ឌ​ទទួល​គោក ហើយក៏​នឹងមាន​ការសាងសង់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​គ្រប់​
គ្រង​បញ្ជា​ចរាចរណ៍​មួយកន្លែង​ផងដែរ នៅក្នុង​បរិវេណ​មន្ទីរ​សាធារណការ និងដឹកជញ្ជូន​រាជធានី​ភ្នំពេញ ។​

​តំបន់​អនុវត្ត​គម្រោង​ទាំងនេះ ស្ថិតនៅតាម​ដងផ្លូវ និង​បែក​ខាងក្នុង​នៃ​ផ្លូវ​ខ្សែក្រវ៉ាត់លេខ​២៧១ ផ្លូវ​លេខ​៥៩៨ ផ្លូវ​លេខ​៣៣៧​ផ្លូវ​លេខ​២៧៣ ផ្លូវ​លេខ​៧០ វិថីព្រះស៊ីសុវត្ថិ មហាវិថី​សម្តេច​សុធារស និង​មហាវិថី​ព្រះ​នរោត្តម ជាដើម​។​

​សូម​ជំរាប​ថា ការអនុវត្ត​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍ នៅ​រាជធានីខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​ជំនួយឥតសំណង​របស់​​រដ្ឋាភិបាល​ជប៉ុន​៕​

អាជ្ញាធរ​ក្រុងភ្នំពេញ នឹង​ចាប់ផ្តើម​បំពាក់​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ​

អាជ្ញាធរ​ក្រុងភ្នំពេញ នឹង​ចាប់ផ្តើម​បំពាក់​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ​