​កោះហៅ​ពលរដ្ឋ ២ គ្រួសារ ចូលខ្លួន​មក​បំភ្លឺ ស្រាប់តែ​ពលរដ្ឋ​ជិត ៦០ គ្រួសារ មក​ដែរ​

ព្រះសីហនុ:
សាលាដំបូង ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦  បាន​កោះហៅ ប្រជាពលរដ្ឋ​ចំនួន ២ គ្រួសារ ក្នុងចំណោម​ជាច្រើន​គ្រួសារ មក​សាកសួរ ដែល​ជាប់​ពាក់ព័ន្ធ ទៅនឹង​ពាក្យបណ្តឹង​របស់លោក សី គង់​ទ្រី​វ ថា​បាន​សង់​លំនៅដ្ឋាន នៅលើ​ដី​កម្មសិទ្ធិ​របស់គាត់ ។​
   
​ជាមួយគ្នានេះ​ផងដែរ ប្រជាពលរដ្ឋ ប្រមាណ ៥៩ គ្រួសារ មកពី​ភូមិ ចំនួន​៦  អូរត្រេះ​ចាស់ សង្កាត់​៤ ក្រុងព្រះសីហនុ បានមក​ប្រមូល​ផ្តុំគ្នា នៅខាងមុខ​សាលាដំបូង ក្នុង​គោលបំណង​ស្វែងរក ការផ្តល់​ភាពយុត្តិធម៌ ពី​ស្ថាប័ន​តុលាការ សំរាប់​បងប្អូន​ដែល​ត្រូវ​ចូលខ្លួន មក​ឆ្លើយបំភ្លឺ​នាពេលនេះ ។​
   
​ដោយឡែក​លទ្ធផល​យ៉ាងណា​នោះ យើង​នៅ​មិនទាន់ ទទួលបាន​នៅឡើយ រង់ចាំ​បញ្ចប់​នៃ​ការសាកសួរ​ពី​ស្ថា​រ​ប័ន​តុលាការ​៕V​