រថយន្ដ​កូរ៉េ​ធុន​ធំ បើក​បុក​ផ្ទះ​អ្នកស្រុក ស្លាប់​ម្នាក់ របួស​៣​នាក់​

ក្រចេះ:
​មនុស្ស​៣​នាក់​បាន​រងរបួស ធ្ងន់​និង​ស្រាល ក្នុងនោះ​មាន​ក្មេងស្រី​ម្នាក់​បាន​ស្លាប់ ក្នុងគ្រោះថ្នាក់ បង្កឡើង​ដោយសារតែ​រថយន្ត​កូរ៉េ​ធុន​ធំ​មួយគ្រឿង បាន​បុក​ផ្ទះប្រជាពលរដ្ឋ​នៅ​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅ​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់ ថ្ងៃទី​១៦ខែមីនា ឆ្នាំ​២០១៦​នេះ​ចំណុច​ភូមិ​បុស​លាវ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះខូចខាត ស្ទើរ​ទាំងស្រុង ។​

​ហេតុ​ការគ្រោះថ្នាក់​ច​រារ​ច​ណ៍ បណ្ដាលមកពី​រថយន្ដ​បើក​បុក​ក្មេងស្រី​ម្នាក់ កំពុង​ដើរតាម​ដងផ្លូវ ទៅ​សាលារៀន ហើយ​ជ្រុល​ទៅបុក​ដើម​ស្វាយ​មួយ​ដើម បុក​គោយន្តហើយ​បុក​ផ្ទះ បណ្ដាល​ឲ្យ​ខូចខាត​ទាំងស្រុង ហើយ​របួស​ម្ចាស់ផ្ទះ​ម្នាក់ថែមទៀត​។​

​ម្ចាស់ផ្ទះ​មានឈ្មោះ សិន កុង ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ ប្រពន្ធ​ឈ្មោះ សី​ឡេង អាយុ​៥៥ឆ្នាំ ចំណែក​ក្មេងស្រី ដែល​រថយន្ដបុក​នោះ បាន​ស្លាប់​នៅពេល​យកទៅ​ដល់​មន្ទីរពេទ្យ មានឈ្មោះ ហ៊ាង ស្រី​ខួច អាយុ​១២​ឆ្នាំ រស់នៅ​ភូម​ឃុំ​កើតហេតុ​ខាងលើ​។​

​អ្នកបើកបរ​រថយន្ដ​កូរ៉េ និង​ព្រូ​រថយន្ត ពីរ​នាក់​បាន​រងរបួស​ធ្ងន់ ដោយ​អ្នកបើកបរ ឈ្មោះអេង ចាន់​ភា​រិ​ន អាយុ​២២​ឆ្នាំ ត្រូវ​គៀប​ជាប់ និង​រថយន្ត​បាក់ជើង ចំណែក​ព្រូរថយន្ដ​រងរបួស​ចំ​ភ្នែក កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ បាននាំគ្នា​គាស់​និង​យកជនរងគ្រោះ មក​ក្រៅ រួច​បញ្ជូន​អ្នករបួស​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​។ ចំណែកសាកសព​ក្មេងស្រី រងគ្រោះ​ត្រូវបាន ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​។

ចំណែក​វត្ថុតាង​ពាក់ព័ន្ធ ត្រូវបាន​​កម្លាំង​សមត្ថកិច្ច​ប្រមូល​យកទៅ​រក្សាទុក រង់ចាំចាត់ការ​តាម​និតិ​វិធី​ជា​ក្រោយ​៕​

រថយន្ដ​កូរ៉េ​ធុន​ធំ បើក​បុក​ផ្ទះ​អ្នកស្រុក ស្លាប់​ម្នាក់ របួស​៣​នាក់​

រថយន្ដ​កូរ៉េ​ធុន​ធំ បើក​បុក​ផ្ទះ​អ្នកស្រុក ស្លាប់​ម្នាក់ របួស​៣​នាក់​