រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​កោះ​ហៅ​ព្រះ​រាជ​អាជ្ញា​ប្រជុំ​រឿង​សំណុំ​រឿង​ដីធ្លី

រាជធានីភ្នំពេញ ៖ លិខិតរបស់លោក​អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចេញនៅថ្ងៃទី១៥ មីនា ឆ្នាំ២០១៦ ​ជម្រាប​ជូន​ដល់​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត​ទាំងអស់​ ឲ្យ​ចូលរួម​កិច្ចប្រជុំ​បន្ទាន់មួយ នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៦ ខាងមុខនេះ ដើម្បី​ពិនិត្យ​ទៅ​លើ​គោលការណ៍ នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ទំនាស់​ដីធ្លី បន្ទាប់​ពីស្ត្រី​ទាំង​២​នាក់ ត្រូវ​បាន​តុលាការខេត្ត​កំពង់ស្ពឺ ធ្វើការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ នៅ​ថ្ងៃ​ទី​១២ មីនា ២០១៦ ពេលកោះហៅ​ឱ្យ​ចូលខ្លួន​មក​កាន់​សាលាដំបូង​ខេត្ត ក៏​ត្រូវ​បាន​ចៅក្រម​សាលាដំបូង ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ទោស​លើ​អ្នក​កាន់​អចលនវត្ថុ​ដោយ​សុចរិត កាលពី​ថ្ងៃ​ទី​២៧ និង​៣០ មីនា ២០១៥ ។ ហើយ​ការ​កោះហៅ​ឲ្យ​ចូលរួម​ប្រជុំ​នេះ ក៏​មិនមែន​ជា​លើក​ទី​១​នោះទេ ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រតិកម្ម ។