ខណៈនេះ ​សម្តេចសាយ ឈុំ ​កំពុងជួបពិភាក្សា​ជាមួយអនុប្រធានទី១​នៃក្រុមប្រឹក្សាសភារុស្ស៊ី

រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​នៅវេលាម៉ោង៣រសៀលថ្ងៃទី១៦ មីនានេះ​ សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ ​ប្រធានព្រឹទ្ឋសភា​បាន​អនុញ្ញាតឲ្យលោក Nikolay Fedorov ​អនុប្រធានទី១នៃក្រុមប្រឹក្សាសភារុស្ស៊ី ​ចូលជួបសម្តែងការគួរសម ​និងធ្វើសវនាការ ។

សេចក្តីរាយការណ៍បន្តថា​ ក្រៅពីជំនួបសំដែងការគួរសមនិងធ្វើសវនាការ​ សម្តេច សាយ ឈុំ និង​ លោកអនុប្រធានទី១នៃក្រុមប្រឹក្សាសភារុស្ស៊ី​ នឹងចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ស្តីពីការលើក​កម្ពស់កិច្ចសហប្រតិបត្តិការ​អង្គសភាផងដែរ ៕