មានអ្វីប្លែកសម្រាប់អ្នក​មានប័ណ្ណបើកបរមានសុពលភាពអចិន្រ្តៃយ៍ ?

រាជធានីភ្នំពេញ ៖ ​អ្នកដែលកាន់ប័ណ្ណបើកបរមានសុពលភាពអចិន្រ្តៃយ៍ ​អាចប្រើបា្រស់បាន១០ឆ្នាំបន្ថែមទៀត​ រហូតដល់មានការជូនដំណឹងជាថ្មី ​។ ចំពោះប័ណ្ណបើកបរ​មានសុពលភាព​រហូតដល់​អាយុ៦០ឆា្នំ គិតពីឆ្នំាកំណើត ​អាចប្រើប្រាស់បានរហូតអស់សុពលភាព ​។ ដោយឡែកចំពោះអ្នកកំពុង​កាន់ប័ណ្ណបើកបរទំាងពីរប្រភេទខាងលើ ​ហើយមានបំណងចង់ប្តូរ​យកប័ណ្ណបើកបរ​ប្រភេទថ្មី​មាន​សុពលភាព១០ឆ្នាំនោះ​ ក្រសួងសាធារណការ​និងដឹកជញ្ជូននឹងរៀបចំប្តូរជូន ។

នេះបើយោងតាមសេចក្តីជូនដំណឹង​ចុះថ្ងៃទី១៥ មីនា ២០១៦​ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ​ដែលចុះហត្ថលេខា​ដោយលោករដ្ឋមន្រ្តី​ តំា្រ អ៊ីវតឹក ៕