កូនថៅកែលក់​គ្រឿងបន្លាស់រថយន្តយីហោ​ "តំាង ងួនហេង"​ នៅទួលទំពូងវាយភ្ញៀវបែកក្បាល

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ កូនប្រុសថៅកែហាងលក់គ្រឿង​បន្លាស់​រថយន្តយីហោ «​តំាង ងួនហេង» ​នៅទួលទំពូង១ បានត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​ ក្រោយយកកូន​សោវាយភ្ញៀវមិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​​​ម្នាក់ ដែលមក​ទិញអីវ៉ាន់បែកក្បាលហូរឈាម ។

ហេតុការណ៍បានបង្កឲ្យមាន​ការភ្ញាក់ផ្អើលនៅវេលា​ម៉ោងជិត១០ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៦​ នៅផ្ទះលេខ ៤៨Eo ​ផ្លូវលេខ១៦៣ ​សង្កាត់ទួលទំពូង១ ​ខណ្ឌចំការមន ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា​ ជនដៃដល់​គេមិនទាន់ស្គាល់​នោះទេ​ ​តែ​ក្រុម​គ្រួសារ​អះ​អាង​ថា ជា​មនុស្ស​សរ​សៃ​ប្រសាទ។

យ៉ាងណាក៏ដោយ​ នៅពេលនេះ សមត្ថកិច្ចកំពុង​នំាជនសង្ស័យ យកទៅសួរនំា​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូង១ ៕