​ផ្កាយរណប​ ​Google​ ​ថត​ជាប់​ ​ឃ្លាំង​ផ្ទុក​ថាស​ហោះ​របស់​​យោធា​អាមេរិក

មាន​រឿង​ដែល​មិន​នឹក​ស្មាន​ដល់​មួយ​បាន​កើត​ឡើង​ ក្រោយ​ក្រុមហ៊ុន​ ​Google​ ​ធ្វើ​ឲ្យ​លេច​ធ្លាយ​នូវ​រូបភាព​ដែល​គេ​សង្ស័យ​ថា​ជា​ឃ្លាំង​ផ្ទុក​ថាស​ហោះ​ទំហំ​ប្រមាណ​ ​៣០ម៉ែត្រ​ ​ដែល​ឃ្លាំង​នោះ​មាន​ទី​តាំង​ស្ថិត​ក្នុង​មូលដ្ឋាន​ទ័ព​តំបន់​ ​៥១​ ​របស់​អាមេរិក​។​
 
​ផ្កាយរណប​ ​Google​ ​ថត​ជាប់​ ​ឃ្លាំង​ផ្ទុក​ថាស​ហោះ​របស់​​យោធា​អាមេរិក

 

អតីត​បុគ្គលិក​ដែល​បម្រើ​ការ​ក្នុង​តំបន់​៥១​ ចេញ​មក​បក​ស្រាយ​ថា​ឃ្លាំង​នោះ​ស្ថិត​ក្នុង​តំបន់​ ​S4​ ​ដែល​វា​ជា​តំបន់​សម្រាប់​ស្រាវជ្រាវ​ផ្នែក​អវកាស​របស់​យោធា​អាមេរិក​ ​ហើយ​ឃ្លាំង​សម្រាប់​ផ្ទុក​ថាស​ហោះ​នោះ​សាងសង់​តាំង​ពី​ឆ្នាំ​ ​១៩៨៩​ ​មក​ម៉េ្លះ​។​
 

 

រឿង​លេច​ចេញ​នូវ​រូបភាព​នៃ​កន្លែង​ផ្ទុក​ថាស​ហោះ​របស់​អាមេរិក​ ​ធ្លាប់​មាន​ម្តង​ហើយ​កាល​ពី​ឆ្នាំ​២០១០​ ​ប៉ុន្តែ​ត្រឹម​តែ​ ​៣​ខែ​ក្រោយ​មក​រាល់​ទិន្នន័យ​របស់​រូបភាព​ទាំង​នោះ​ត្រូវ​បាន​ ​Google​ ​លុប​ចេញ​តែ​ម្ដង​៕
 

អាន​បន្ត​ ​៖​ ជាង១៦០ប្រទេស​ ​ព្រមព្រៀង​គ្នាប្រើ​ប្រាស់​ផ្កាយរណប​តាម​ដាន​ជើង​ហោះហើរ​

 
​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ dailymail