ឡេន​កែវភ្នែកអាច​​ Auto-Focus ​បាន​ជួយ​ឲ្យ​អ្នក​ម្ញូប​ភ្នែក​​​មើលនៅ​ពេល​យប់​បាន​កាន់​តែ​ច្បាស់

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឌីហ្សាញ​នូវ​ Contact Lens ដ៏​ពិសេស​មួយ​ដែល​អាច​ធ្វើ​ការ​ចាប់​យក​រូបភាព​ដោយ​ស្វ័យ​ប្រវត្តិ​​ជួយ​ឲ្យ​អ្នក​​មាន​​​បញ្ហា​ភ្នែក​​ម្ញូប​មើល​បាន​​ច្បាស់​ល្អ​ ជា​ពិសេស​នៅ​ពេល​យប់។

 

ឡេន​កែវភ្នែកអាច​​ Auto-Focus ​បាន​ជួយ​ឲ្យ​អ្នក​ម្ញូប​ភ្នែក​​​មើលនៅ​ពេល​យប់​បាន​កាន់​តែ​ច្បាស់

 

ឡេន​នេះ​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ ដឹក​នាំ​ដោយ​លោក​ Hongrui Jiang សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ​ Wisconsin ​​រដ្ឋ​ Wisconsin។ ​​លោក​សាស្ត្រាចារ្យ​បាន​មាន​ប្រសាសន៍​ថា​ឡេន​នេះ​អាច​ជួយ​ដល់​អ្នក​មាន​បញ្ហា​ភ្នែក​ឲ្យ​មើល​ឃើញ​បាន​ច្បាស់​វិញ​ ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ការ​ព្យាបាល​នោះ​ឡើយ​។ ​​​​​​​​​​​​​​​​​​​​​

 

បច្ចេកវិទ្យា​​ Auto-Focus ដែល​គេ​បាន​ប្រើ​លើ​ឡេន​ទំនើប​នេះ​ដំណើរ​ការ​តាម​ពីរ​របៀប។ ទី​មួយ​គឺ​​ប្រើ​ប្រាស់​ពន្លឺ​តូច​ល្អិត​ដើម្បី​កំណត់​​លើ​ Object មួយ​ដែល​ត្រូវ​ធ្វើ​ការ​ Focus (ចាប់​យក)។ ទីពីរ​គឺ​ចាប់​យក​រូបភាព​រួច​ផ្ដើម​វិភាគ​ពី​ភាព​ដិត​នៃ​រូបភាព​ ដែល​វា​អាច​ប្រាប់​ទៅ​ដល់​ Operator ថា​តើរូបភាពស្ថិត​នៅ​​ក្នុង​ឬ​ក្រៅ​​ Focus។

 

យ៉ាង​ណា​ក្ដី​លោក​ Hongrui Jiang បាន​លើក​ឡើង​ថា​​គម្រោង​ការ​ស្រាវជ្រាវ​នេះ​នៅ​មាន​​​​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ឲ្យ​ដំណើរការ​បាន​ទៅ​ដោយ​រលូន​ ពោល​ត្រូវ​ការ​ពេល​វេលា​​ប្រមាណ​ពី​ ៥-១០​ឆ្នាំ​ទៀត​ក្នុង​ការ​សិក្សា៕​​​​​​​​

 

ចុច​អាន៖ ផ្កាយរណប​ ​Google​ ​ថត​ជាប់​ ​ឃ្លាំង​ផ្ទុក​ថាស​ហោះ​របស់​​យោធា​អាមេរិក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Discovery​​​​​​​​