វិធីសាស្ត្រ​លាង​រថយន្ត​ ​ដោយ​មិន​ឲ្យ​ឆ្កូត​ថ្នាំ​

ការ​លាង​សម្អាត​រថយន្ត​ដោយ​ខ្លួន​ឯង​ ​ជា​រឿង​ងាយ​ស្រួល​ ​និង​ចំណាយ​ថវិកា​តិច​ផង​ដែរ​។​ ​តែ​ប្រសិន​បើ​អ្នក​ហ៊ាន​តែ​ប្រើ​វិធីសាស្ត្រ​មិន​ត្រឹមត្រូវ​ក្នុង​ការ​សំអាត​នោះ​វា​ប្រាកដ​ជា​បណ្ដាល​ឲ្យ​ថ្នាំ​រថយន្ត​របស់​អ្នក​ខូច​ខាត​ទៅ​វិញ​ផង​ដែរ​។​ ​ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​សម្រាប់​ការ​លាង​សម្អាត​រថយន្ត​ដ៏​ត្រឹមត្រូវ​បំផុត​។​

 

មិន​ត្រូវ​ប្រើ​សាប៊ូ​លាងចាន​ ​ឬ​សាប៊ូ​ម្សៅ​ធម្មតា​មក​លាង​រថយន្ត​ឡើយ​ ​ព្រោះ​វា​នឹង​បណ្ដាល​ឲ្យ​ថ្នាំ​រថយន្ត​ឆាប់​ស្រអាប់​។​

វិធីសាស្ត្រ​លាង​រថយន្ត​ ​ដោយ​មិន​ឲ្យ​ឆ្កូត​ថ្នាំ​
មិន​គួរ​លាង​រថយន្ត​ពេល​មាន​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក​​ ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​តំណក់​ទឹក​ឆាប់​ស្ងួត​ ​ហើយ​ក្លាយ​ជា​ស្នាម​ស្រអាប់​ជាប់​រថយន្ត​តែ​ម្ដង​។​

វិធីសាស្ត្រ​លាង​រថយន្ត​ ​ដោយ​មិន​ឲ្យ​ឆ្កូត​ថ្នាំ​
គប្បី​កុំ​ប្រើ​កម្លាំង​ទឹក​ខ្លាំង​ពេក​ ​ព្រោះ​វា​ក៏​អាច​ធ្វើ​ឲ្យ​ថ្នាំ​រថយន្ត​ឆាប់​របក​ផង​ដែរ​ និង​គួរ​ប្រើ​នូវ​ប្រភេទ​ក្រណាត់​ដែល​ស្អាត​ហើយ​ទន់​ ​នៅ​ពេល​លាង​ ​និង​ជូត​សម្អាត​រថយន្ត​ ​។​

វិធីសាស្ត្រ​លាង​រថយន្ត​ ​ដោយ​មិន​ឲ្យ​ឆ្កូត​ថ្នាំ​
ចាប់​ផ្ដើម​លាង​រថយន្ត​ពី​លើ​ដំបូល​មក​ក្រោម​ ​ហើយ​គួរ​លាង​សម្អាត​ក្រណាត់​ដែល​លាង​នោះ​ជាង​ញឹកញាប់​ដែល​វា​មិន​បណ្ដាល​ឲ្យ​មាន​កម្ទេច​ដី​ឆ្កូត​រថយន្ត​។​

វិធីសាស្ត្រ​លាង​រថយន្ត​ ​ដោយ​មិន​ឲ្យ​ឆ្កូត​ថ្នាំ​

 
រៀង​រាល់​ពេល​លាង​រថយន្ត​ចាំបាច់​បំផុត​គឺ​ប្រើ​ទឹក​ ​២ធុង​ផ្សេង​គ្នា​។​ ​ដែល​មួយ​ជា​ធុង​ទឹក​សាប៊ូ​ និង​មួយ​ទៀត​ជា​ធុង​ទឹក​សម្រាប់​ជម្រុះ​ដៃ​ដែល​មាន​ជាប់​ក្រណាត់​។​ ​ដោយ​ការ​ធ្វើ​បែប​នេះ​នឹង​មិន​ឲ្យ​មាន​ដី​ចូល​ជា​មួយ​សាប៊ូ​។​

វិធីសាស្ត្រ​លាង​រថយន្ត​ ​ដោយ​មិន​ឲ្យ​ឆ្កូត​ថ្នាំ​

អាន​បន្ត​ ​៖​ សញ្ញា ៤ យ៉ាង ដែល​អ្នក​គួរ​សម្អាត​ម៉ាស៊ីនត្រជាក់ ​ក្នុង​រថយន្ត​របស់​អ្នក
​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ youtube