​XC90​ ​Excellence ​រថយន្ត​ ​SUV​ ​ប្រណិត​បំផុត​របស់​ ​Volvo

Volvo​ ​​​​ជា​ក្រុមហ៊ុន​ផលិត​យាន​យន្ត​ដ៏​ធំ​មួយ​ ​ដែល​ត្រូវ​បាន​មនុស្ស​គ្រាប់​ៗ​គ្នា​ទទួល​ស្គាល់​។​ ​​កាលពី​ពេល​ថ្មី​ៗ​នេះ​ខាង​ក្រុមហ៊ុន​ ​Volvo​ ​បាន​បញ្ចេញ​នូវ​រថយន្ត​ម៉ូដែល​ចុង​ក្រោយ​របស់​ពួក​គេ​គឺ​ម៉ូដែល​ ​XC90​ ​Excellence​ ​ហើយ​វា​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ថា​ជា​រថយន្ត​ដែល​ប្រណិត​បំផុត​ផង​ដែរ​។​

 

​XC90​ ​Excellence ​រថយន្ត​ ​SUV​ ​ប្រណិត​បំផុត​របស់​ ​Volvo
 
​XC90​ ​Excellence​ ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ដែល​កម្លាំង​ ​៤០០​សេះ​ ​ចំណុះ​ ​២លីត្រ​ ​ហើយ​វា​ជា​ប្រភេទ​រថយន្ត​ពាក់​កណ្ដាល​អគ្គិសនី​ ​ដោយ​វា​ដំណើរ​ការ​ដោយ​អគ្គិសនី​ក្នុង​រយៈ​ចម្ងាយ​ក្រោម​ ៣០គីឡូម៉ែត្រ​។​ ​លើស​ពី​នេះ​ ​XC90​ ​Excellence​ ​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​សម្ភារៈ​ ​ក៏​ដូច​ជា​មុខ​ងារ​ទំនើប​មួយ​ចំនួន​ទៀត​ដូច​ជា​ ​ទូរ​ទឹកកក​ ​កៅអី​ម៉ាស្សា​ ​ឧបករណ៍​បំពង​សម្លេង​ Surround Sound មុខ​ងារ​មិន​ឲ្យ​មាន​សម្លេង​រំខាន​ចូល​រថយន្ត​ ​និង​មុខ​ងារ​ពិសេសៗ​ជា​ច្រើន​ទៀត​។​
 
​XC90​ ​Excellence ​រថយន្ត​ ​SUV​ ​ប្រណិត​បំផុត​របស់​ ​Volvo
 
​XC90​ ​Excellence ​រថយន្ត​ ​SUV​ ​ប្រណិត​បំផុត​របស់​ ​Volvo
 
​ចំពោះ​តម្លៃ​ ​(បរទេស)​ គឺ​​ជាង​ ​៦ម៉ឺនដុល្លារ​ ​ហើយ​ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​ដាក់​លក់​ក្នុង​ទី​ផ្សារ​នា​ពាក់​កណ្ដាល​ឆ្នាំ​២០១៦​នេះ​ផង​ដែរ​៕​
 

 

 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ techinsider