ព្រឹត្តិការណ៍​ដ៏​កក្រើក តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ២០១៦ នឹង​ធ្វើ​ដំណើរ​ស្វែងរក​ក្រុ​ម​ជើងឯក​ពី​ខេត្តបាត់ដំបង​ រហូតដល់​ខេត្ត​ព្រះសីហនុ​

ព្រឹត្តិការណ៍​ដ៏​កក្រើក តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ២០១៦ នឹង​ធ្វើ​ដំណើរ​ស្វែងរក​ក្រុ​ម​ជើងឯក​ពី​ខេត្តបាត់ដំបង​ រហូតដល់​ខេត្ត​ព្រះសីហនុ​



ព្រះសីហនុ ៖ តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រាបៀរ​អាន់ឆ័រ ២០១៦ រដូវ​កាល​ទី៣ ជា​ព្រឹត្តិការណ៍​ថ្មី​ប្លែក និង​សម្បូរ​បែប​ ដែល​មិន​ធ្លាប់​មាន​នឹង​ធ្វើ​ដំណើរ​តាម​បណ្ដា​ខេត្ត​មួយចំនួន ​ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​ឈ្នះ​ទឹកប្រាក់ $៥,០០០ ជាមួយ​ការ​ប្រគំ​តន្ត្រី ដែល​មាន​ការចូលរួម​ពី​កំពូល​តារាចម្រៀង​ល្បីៗ​ប្រចាំ​ប្រទេស ​និង​តារាចម្រៀង​អន្តរជាតិ​ផង​ដែរ​។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​នឹង​ចាប់ផ្ដើម​ធ្វើដំណើរ​ពី​ខេត្ត​បាត់ដំបង ថ្ងៃទី១៨-១៩ ខែមីនា រួច​បន្ត​ទៅ​ខេត្តសៀមរាប ថ្ងៃទី២៥-២៦ ខែមីនា និង​បន្ទាប់​មក​ទៀត​គឺ ខេត្តកំពង់ចាម ថ្ងៃទី០១-០២ ខែមេសា រួច​ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​អូរ​ឈើទាល​អា​រី​ស្តុ​ន ខេត្ត​ព្រះសីហនុ ថ្ងៃទី១៣-១៤ ខែមេសា​។

​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នេរ​អូ​ឈើទាល​អា​រី​ស្តុ​ន ខេត្ត​ព្រះសីហនុ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦។​

​ព្រឹត្តិការណ៍​នេះ នឹង​បើក​ជូន​ទស្សនា​ជា​សាធារណៈ ដែល​ទស្សនិកជន​អាច​រីករាយ​ក្នុង​ការ​ទស្សនា​ការ​ប្រកួត​បាល់ទះ​នៅ​លើ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ២០១៦ ចាប់ពី​ម៉ោង ៧ ព្រឹក​តទៅ​ជាមួយ​ការ​ថត​រូប​អនុស្សាវរីយ៍​នៅ​កន្លែង​ថតរូប​ដ៏​ស្រស់​ស្អាត ការ​ទស្សនា​តាម​ស្តង់​ផលិតផល ការ​លេង​ហ្គេ​ម​កម្សាន្ត ព្រមទាំង​ទទួល​បាន​ការ​ផ្ដល់​ជូន​ពិសេសៗ​ជាច្រើន​ពី​ស្រា​បៀរ​អាន់​ឆ័​រ ដែល​ជា​ស្រា​បៀរ​ស្តង់ដារ​អន្តរជាតិ​ឈ្នះ​មេដាយមាស​ជាង ៣០ មេដាយ​មាន​រសជាតិ​ស្រទន់ រីករាយ​ស្រស់ថ្លា​គ្រប់​ពេ​លវេលា ​គ្រប់​ទីកន្លែង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកអ្នក​នឹង​បាន​រីករាយ​សប្បាយ ហ៊ោកញ្ជ្រៀវ​ជា​មួយ​នឹង​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​ដោយមាន​ការចូលរួម​ពី​កំពូល​តារាចម្រៀង​ល្បីៗ​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​តារាចម្រៀង​អន្តរជាតិ ដោយមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ CTN វេលា​ម៉ោង ៨ យ​ប់​តទៅ​។​

​គួរ​រំលឹក​ផង​ដែរ​ថា ​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់ របស់​ស្រា​បៀរ​អាន់​ឆ័​រ ត្រូវ​បាន​ធ្វើឡើង​ចំនួន​ពីរ​លើក​រួច​មក​ហើយ ហើយ​សម្រាប់​ឆ្នាំ​២០១៦ ដែល​ជា​រដូវ​កាល​ទី ៣ នេះ ព្រឹត្តិការណ៍​នឹង​នាំមក​នូវ​កម្មវិធី​ក​ម្សាន្ត​កាន់តែ​ប្លែក និង​សម្បូរ​បែប ដែល​ទស្សនិកជន​ពុំ​ធ្លាប់​បាន​រីករាយ និង​ទស្សនា​នា​ពេល​កន្លងមក​។

​សូម​ទំនាក់ទំនង​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​បាល់ទះ​នៅ​លើ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ២០១៦ ចាប់ពី​ថ្ងៃនេះ នៅ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ឬ​មកកាន់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ គ្រប់​ខេត្ត​ក្រុង ឬ​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ៕

https://www.facebook.com/AnchorBeerKH/ ព័ត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​មក​លេខ ០៧៧ ៧៧៧ ៩២៨/ ០១២ ៧៩៨ ៥០៤/ ០៨១ ៨៨៨ ៧៧៩​​