ក្រុមហ៊ុន​សម្បទាន​ព្រលានយន្តហោះ​កម្ពុជា (SCA)​ ប្រារព្ធ​ខួប​២០​ឆ្នាំ​ នៅ​កម្ពុជា​

ក្រុមហ៊ុន​សម្បទាន​ព្រលានយន្តហោះ​កម្ពុជា (SCA)​ ប្រារព្ធ​ខួប​២០​ឆ្នាំ​ នៅ​កម្ពុជា​



ភ្នំពេញ ៖ ឯកឧត្ដម​បណ្ឌិត​សភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​២០​ឆ្នាំ​ នៃ​ក្រុមហ៊ុន​សម្បទាន​ព្រលានយន្តហោះ​កម្ពុជា (SCA)​កាលពី​រាត្រី​ថ្ងៃ​ទី​១៥ ​ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ។

ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ ​នៃ​ដំណើរការ​របស់​ខ្លួន ក្រុមហ៊ុន SCA បាន​ចូលរួម​ចំណែក​ជាច្រើន​ដល់​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​កម្ពុជា ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក៏ដូចជា​ជំរុញ​កំណើន​សេដ្ឋកិច្ច។

ដោយឡែក​ នៅ​ថ្ងៃ​ទី​១៦ ​ខែ​មីនា ​ឆ្នាំ​២០១៦ ពិធី​សម្ពោធ​ស្ថានីយ​អ្នកដំណើរ​ថ្មី​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្ដម​បណ្ឌិត​សភា​ចា​រ្យ សុខ អាន បាន​ជឿជាក់​ថា ស្ថានីយ​អ្នកដំណើរ​ថ្មី​ដ៏​ធំ​ទូលាយ ​និង​ទំនើប​នេះ នឹង​ជួយ​សម្រួល​ដល់​លំហូរ អ្នកដំណើរ ដែល​នឹង​កើនឡើង​កាន់តែខ្លាំង​បន្ថែមទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​៕