ប៉ូលិស​ឃាត់ខ្លួន​ក្មេង​ទំនើង​៨​នាក់​ និង​អាវុធ​មួយ​ចំនួន​ហើយ​ពួកគេ​មាន​សារធាតុ​ញៀន​ទាំង​អស់គ្នា​

ប៉ូលិស​ឃាត់ខ្លួន​ក្មេង​ទំនើង​៨​នាក់​ និង​អាវុធ​មួយ​ចំនួន​ហើយ​ពួកគេ​មាន​សារធាតុ​ញៀន​ទាំង​អស់គ្នា​



សៀមរាប ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៨​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ធ្វើការ​ក្របួច​ជាប់​ ខណៈ​ពួកគេ​ជិះ​ម៉ូតូ​ក្នុង​ដៃ​ មាន​កា​បិត​ខ្វែវ​ចំនួន​៥​ដើម​ទំនងជា​ទៅ​ធ្វើ​សកម្មភាព​អ្វី​ផ្សេងៗ​នោះ។
ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៦​នៅ​ចំណុច​រង្វង់​មូល​វត្ត​ដំណាក់​ក្បែរ​ហិប​ហប​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប។ មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​យោង​តាម​ការណែនាំ​យ៉ាង​យកចិត្តទុកដាក់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​សត​ណា​ឌី​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ក៏ដូចជា​លោកស្នងការ​រង ​ភឹង​ចិន្តា​ឬ​ទ្ធិ​ជា​ប្រធាន​គណៈ​ពង្រឹង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដោយមាន​ការ​ចង្អុលបង្ហាញ​ផ្ទាល់​ ពី​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កម្រើក​ដឹកនាំ​ដោយ​លោក​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដោយមាន​កិច្ចសហការ​យ៉ាង​ល្អ​ពី​កម្លាំង​នគរបាល​ការិយាល័យ​អន្តរាគមន៍ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​នៅ​ចំណុច​រង្វង់​មូល​ភូមិ​វត្ត​ដំណាក់​សង្កាត់​សាលា​កំរើក​នៅ​វេលា​ម៉ោង​៣​ទាប​ភ្លឺ​ឆ្លង​ចូល​ថ្ងៃទី​១៥​ ខែមីនា ឆ្នាំ​២០១៦ បាន​បើក​ប្រតិបត្តិការ បង្ក្រាប​នឹង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៨​នាក់​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង​មាន​កាំបិត​ខ្វែវ​ក្នុង​ដៃ​ចំនួន​០៥​ដើម​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់​បម្រុង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​យក​មក​សាកសួរ ជនសង្ស័យ​ទាំង​៨​នាក់ រួមមាន​៖

-​ទី​១ ឈ្មោះ សយ សុ​ហេង ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ -​ទី​២ ឈ្មោះ​គង់ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​-​ទី​៣ ឈ្មោះ​ដួង ថេ​ន ភេទ ប្រុស អាយុ​២៧​ឆ្នាំ​-​ទី​៤ ឈ្មោះ សឿ​ម សំ ភេទ ប្រុស អាយុ​២១​ឆ្នាំ​-​ទី​៥ ឈ្មោះ ស៊ិន សំខាន់ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ -​ទី​៦ ឈ្មោះ សួរ សុភា​រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​-​ទី​៧ ឈ្មោះ​អាត សុ​ណាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ -​ទី​៨ ឈ្មោះ នឹង ណា​រិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។

​វត្ថុតាង​ដកហូត​បាន​ម៉ូតូ​ចំនួន​០២​គ្រឿង​-​កាំបិត​ខ្វែង​ចំនួន ០៥​ដើម​។ +​លទ្ធផល​ពិនិត្យ​ស្វែងរក​សារធាតុ​ញៀន​វិជ្ជមាន​ទាំង​០៨​នាក់​ជនសង្ស័យ​ជា​ក្មេង​ទំនើង​នឹង​វត្ថុតាង​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កម្រើក​ ដឹកនាំ​ដោយ​លោក​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​នឹង​វត្ថុតាង​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕