កម្ពុជា ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ ជប៉ុន ភាគី​កូរ៉េ ភាគី​ឥណ្ឌា ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​សក្ដានុពល​ទឹក​

កម្ពុជា ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ ជប៉ុន ភាគី​កូរ៉េ ភាគី​ឥណ្ឌា ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​សក្ដានុពល​ទឹក​

ភ្នំពេញ ​៖ ​ក្រៅពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​បារាំង ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន និង​កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត ដូចជា ជាមួយ​ភាគី​ជប៉ុន ភាគី​កូរ៉េ ភាគី​ឥណ្ឌា ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​សក្ដានុពល​ទឹក នៅ​តាម​បណ្ដា​អាង​ស្ទឹង​មួយ​ចំនួន​ទៀត​ផង​ដែរ។ គោលបំណង​នៃ​ការសិក្សា​ស្រាវជ្រាវ គឺ​ដើម្បី​ក្តាប់​ឲ្យ​បាន​នូវ​សក្ដានុពល​ទឹក​ ដែល​យើង​មា​ន​ទាំង​ទឹក​លើ​ដី ទាំង​ទឹក​ក្រោម​ដី។​

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹង​សែន​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ នៅ​ទីស្ដីការក្រសួង ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រីរាជការ តំណាង​ដៃគូ​អភិវឌ្ឍន៍ ដៃគូ​សហប្រតិបត្តិការ ភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិ សរុប​ជាង ២៥០ រូប។​

មានប្រសាសន៍​ក្នុង​ពិធី​បើក​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ថា ដោយមាន​កិច្ច​សហប្រតិបត្តិការ និង​ការ​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស ពី​ទីភ្នាក់ងារ​ទឹក Loire-Bretagne, ទីភ្នាក់ងារ​ទឹក RHIN-MEUSE, ការិយាល័យ​អន្តរជាតិ​ទទួលបន្ទុក​ទឹក (Office International de l’ Eau), ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អ​ភិវឌ្ឍ (AFD) និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ អាង​ស្ទឹង​សែន បាន​បំពេញការងារ​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​អស់​រយៈពេល​ជាង ៣ ឆ្នាំ កន្លង​រួច​មក​ហើយ។​

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ត្រូវ​បាន​លើកយក​មក​ប្រជុំ​ពិភាក្សា ត្រួតពិនិត្យ​ជា​បន្តបន្ទាប់។ បច្ចុប្បន្ន​គណៈកម្មការ​នេះ បាន​បញ្ចប់​ការសិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​ក្នុង​ដំណាក់កាល​ទី​២ ដូចនេះ​មុននឹង​ឈាន​ចូល​ទៅ​អនុវត្ត​ការងារ នៅ​ដំណាក់កាល​ទី​៣ ត្រូវ​មាន​ការពិនិត្យ វាយតម្លៃ លើ​លទ្ធផល​ក្នុង​ដំណាក់កាល​ទី​២ ជា​មុន​សិន។ លោក​រដ្ឋមន្ត្រី​បន្ត​ថា ការគ្រប់គ្រង​ធនធានទឹក មិន​មែន​ជា​ការងារ​សាមញ្ញ​នោះ​ទេ ជាក់ស្តែង​សម្រាប់​ស្ទឹងសែន​តែមួយ ហើយ​យើង​មានការ​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស ពី​អង្គការ​អន្តរជាតិ​ធំៗ ដែល​ជំនាញ​ផ្នែក​ទឹកជា​ច្រើន​ផង​នោះ គឺ​ក្នុង​រយៈពេល​ជាង ៣ ឆ្នាំ យើង​ទើបតែ​ដើរ​មកដល់​ពាក់កណ្ដាល​ផ្លូវ​ប៉ុណ្ណោះ។​

លោក​រដ្ឋមន្ត្រី​បន្ត​ថា ក្រៅពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​បារាំង ក្រសួង​ធនធានទឹក និង​ឧតុ​និ​យ​ម ក៏បាន​និង​កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត ដូចជា ជាមួយ​ភាគី​ជប៉ុន ភាគី​កូរ៉េ ភាគី​ឥណ្ឌា ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​សក្ដានុពល​ទឹក នៅ​តាម​បណ្ដា​អាង​ស្ទឹង​មួយ​ចំនួន​ទៀត​ផង​ដែរ។ គោលបំណង​នៃ​ការសិក្សា​ស្រាវជ្រាវ គឺ​ដើម្បី​ក្តាប់​ឲ្យ​បាន​នូវ​សក្ដានុពល​ទឹក​ដែល​យើង​មាន​ទាំង​ទឹក​លើ​ដី ទាំង​ទឹក​ក្រោម​ដី។​

កម្ពុជា​សំបូរ​ទឹក​នៅ​រដូវវស្សា តែ​មាន​ការ​ខ្វះខាត​នៅ​រដូវប្រាំង នេះ​ជា​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ សូម​ឲ្យ​យល់​ទាំងអស់គ្នា​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន លុះត្រា​ណា​តែ​យើង​ឈាន​ទៅ​គ្រប់គ្រង​ធនធាន​ទឹកបាន។ ដើម្បី​គ្រប់គ្រង​ធនធានទឹក​បាន​ល្អ​ប្រសើរ លុះត្រា​ណា​តែ​យើ​ង​អាច​ក្តាប់​នូវ​សក្ដានុពល​ទឹក​របស់​យើង​បាន​ជា​មុន​សិន។ ដើម្បី​ក្តាប់​សក្ដានុពល​ទឹកបាន លុះត្រាតែ​មានការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​វិទ្យាសាស្ត្រ ហើ​យ​បញ្ហា​នេះ វា​ទាមទារ​នូវ​ពេលវេលា​មួយ​សមស្រប ជាក់ស្តែង​ដូចជា​ករណី​ស្ទឹងសែន​នេះ តើ​យើង​ប្រើប្រាស់​ពេលវេលា​អស់​ប៉ុន្មាន​ឆ្នាំ​ហើយ​? និង​ទទួលលទ្ធផល​បាន​ដល់​កម្រិត​ណា​?

ទន្ទឹម​នឹង​ការសិក្សា​ស្រាវជ្រាវ រាជរដ្ឋាភិបាល ក៏បាន​ឈាន​ទៅ​អនុវត្ត​នូវ​ការគ្រប់គ្រង​ធនធាន​ទឹកជា​បណ្ដើរ​ៗ តាមរយៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តូច​-​ធំ ពិសេស​ការ​កសាង​នូវ​អាង​ទឹកធំៗ​ជាច្រើន​កន្លែង ដូចជា អាងទឹក​ត្រពាំង​ថ្ម ក្នុង​ខេត្តបន្ទាយមានជ័យ អាងទឹក​កំពីងពួយ និង​ទំនប់​ពហុ​បំណង ក្នុង​ខេត្តបាត់ដំបង ទំនប់​លេខ​៣ និង​ទំនប់​លេខ ៥ ក្នុង​ខេត្តពោធិ៍សាត់ អាងទឹក​តា​សាល ក្នុង​ខេត្ត​កំ​ព​ង់ស្ពឺ​…​។ សមិទ្ធផល​ទាំង​អស់​នេះ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​កាត់បន្ថយ​ជំនន់​ផង ផ្តល់​ទឹក​សម្រាប់​ការស្រោចស្រព​ផង ឬក៏​ពេលខ្លះ​ផ្តល់​នូវ​ថាមពល​អគ្គិសនី​ថែមទៀត។​

នៅ​ចុងបញ្ចប់​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍ និង​ដៃគូ​សហប្រតិបត្តិការ​ទាំ​ង​អស់ ដែល​បាន​ផ្តល់​នូវ​ការឧបត្ថម្ភ​គាំទ្រ​យ៉ាង​កក់ក្តៅ ទាំង​បច្ចេកទេស ទាំង​ថវិកា ព្រមទាំង​បាន​កោ​ត​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ ដែល​បាន​បំពេញការងារ​របស់​ខ្លួន ជាមួយនឹង​លទ្ធ​ផ​ល​គួរ​ជាទី​មោទនៈ។​

ថ្លែង​ក្នុង​បើក​កិច្ចប្រជុំ​នេះ​ដែរ លោក Martin GUTTON អគ្គនាយក​ទីភ្នាក់ងារ​ទឹក Loire-Bretagne ក្នុង​នាម​តំណាង​ឲ្យ​ដៃគូ​អភិវឌ្ឍន៍ និង​ដៃគូ​សហប្រតិបត្តិការ លើ​គម្រោង​សិក្សា​ស្រាវជ្រាវ អាង​ស្ទឹងសែន បាន​លើក​ឡើង​ថា ការសិក្សា​នេះ​គឺ​ពិត​ជា​មាន​សារៈសំខាន់ ហើយ​លោក​ពេញ​ចិត្តនឹង​លទ្ធផល​ការ​ងារ ដែល​ក្រុមការងារ​សម្រេច​បាន។ ក្នុង​ន័យ​នេះ ភាគី​បារាំង នឹង​នៅតែ​បន្ត​ការឧបត្ថម្ភ​គាំទ្រ ទាំង​បច្ចេកទេស និង​ថវិកា ដល់​ក្រុមការងារ រហូត​ការសិក្សា​នេះ​បាន​បញ្ចប់​ជា​ស្ថាពរ៕