ជនល្មើស​ជាង​៥​ពាន់​នាក់ ​ត្រូវ​បាន​ចាប់ខ្លួន ​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ជិត​៥៥​គីឡូក្រាម ​នៅ​ឆ្នាំ​២០​១៥

ជនល្មើស​ជាង​៥​ពាន់​នាក់ ​ត្រូវ​បាន​ចាប់ខ្លួន ​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ជិត​៥៥​គីឡូក្រាម ​នៅ​ឆ្នាំ​២០​១៥

ភ្នំពេញ ៖ កាលពី​ឆ្នាំ​២០១៥​កន្លង ទៅ​កម្លាំង​នគរបាល ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ និង​ឃាត់ខ្លួន​ជន​ល្មើស​បាន​ជាង​៥​ពាន់​នាក់​ ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ជិត​៥៥​គីឡូក្រាម កញ្ឆា​ស្ងួត ទម្ងន់​១.៤៨៧​គីឡូក្រាម ប្រេង​កញ្ឆា​១,៥០​គីឡូក្រាម​ឃាត់ខ្លួន​ជនល្មើស​ចំនួន​៣​នាក់​។​ នេះ​បើ​យោង​តាម​របាយការ​ណ៍​បូក​សរុប​សភាពការណ៍ ​និង​លទ្ធផល​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឆ្នាំ​២០១៥​។​

លោក​ឧត្តមសេនីយ៍​ឯក ឆាយ គឹម​ខឿន ប្រធាន​សេនាធិការ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ការ​បង្ក្រាប​ការ​ចរាចរ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​បាន​ចំនួន​២.៣៥៦​ករណី ដោយ​ឃាត់ខ្លួន​ជន​ល្មើ​ស​បាន​ចំនួន​៥.០៣២​នាក់ ​ស្រី​មាន​ចំនួន​៥៦៤​នាក់​ ​ក្នុង​នោះ​ជន​ជាតិ​ខ្មែរ​មាន​ចំនួន​៤.៩០៥​នាក់ ស្រី​៥៣៤​នាក់​ និង​ជនបរទេស​ចំនួន​១២៧​នាក់ ​ស្រី​៣០​នាក់​ និង​បង្ក្រាប​តាម​ដីកា​ចំនួន​១៥៨​លើក​ដោយ​ឃាត់​ជនល្មើស​ចំនួន​១៥២​នាក់​ ស្រី​១០​នាក់​។​

របាយការណ៍​បាន​បន្ត​ថា ក្នុង​ចំនួន​រួម​នៃ​ការ​បង្ក្រាប​ខាងលើ​លេចធ្លោ​មាន​ពីរ​ករណី​ធំៗ​ ដែល​មន្ទីរ​ប្រ​ឆាំង​គ្រឿងញៀន​បង្ក្រាប​បាន​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ជិត​៥៥​គីឡូក្រាម​ឃាត់ខ្លួន​ជនល្មើស​៣​នា​ក់​ និង​បង្ក្រាប​ករណី​កញ្ឆា​ស្ងួត​មកពី​ប្រទេស​ឡាវ​ទម្ងន់​១.៤៨៧​គីឡូក្រាម ប្រេង​កញ្ឆា​១,៥០​គីឡូក្រាម​ឃាត់ខ្លួន​ជនល្មើស​ចំនួន​៣​នាក់​។ ​នា​ឱកាស​នោះ ​លោកនាយ​ឧត្តមសេនីយ៍ ​នេ​ត សាវឿន បាន​កោត​សរសើរ​ដល់​ស្នងការ ស្នងការ​រង​គ្រប់​រាជធានី​/ខេត្ត​ និង​កម្លាំង​ទាំងអស់ ​ដែល​បាន​អនុវត្ត​ការងារ​នា​ពេ​ល​កន្លងមក​ប្រកបដោយ​ភាព​ជោគជ័យ​។​

សូម​រំលឹក​ថា​ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ លោកនាយ​ឧត្តមសេនីយ៍​ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​បើក​សន្និបាត​បុក​សរុប​សភាពការណ៍​ និង​លទ្ធផល​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឆ្នាំ​២០១៥​ និង​ផ្សព្វ​ផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០១៦​របស់​ក្រសួងមហាផ្ទៃ​៕​