បើកបរ​លឿន​មិន​ប្រយ័ត្ន កៀរ​ទៅ​លើ​ម៉ូតូ ​ដួល​បោក​របួសធ្ងន់​ម្នាក់​

បើកបរ​លឿន​មិន​ប្រយ័ត្ន កៀរ​ទៅ​លើ​ម៉ូតូ ​ដួល​បោក​របួសធ្ងន់​ម្នាក់​



បាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​នៅត្រង់​ក្បាល និង​លើ​ផ្ទៃមុខ​ ខណៈ​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​ទាំង​មិនដឹង​ខ្លួន ហើយក៏​ត្រូវ​រថយន្ត​ច្នៃ​ដែល​បើកបរ​យ៉ាង​លឿន​មកពី​ក្រោយ​កៀរ​ទាំង​កម្រោល បណ្ដាលឲ្យ​ដួល​បោក​ទៅ​នឹង​ផ្លូវថ្នល់ និង​រង​របួស​ជា​ទម្ងន់។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤ល្ងាច​ស្ថិត​ក្នុង​ភូមិ​ពេជ្រ​ចិន្តា ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ​បង្កឡើង​ដោយ​រថយន្ត​ឆ្នៃ​មួយ​គ្រឿ​ង​ ដែល​បើកបរ​ដោយ ​ឈ្មោះ ទូច សេង ភេទ​ប្រុស អាយុ​៣៧ឆ្នាំ រស់នៅ​ភូមិ​ត្រាង ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង។​

តាម​ការ​អះអាង​ពី​ប្រភព​មួយ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​រថយន្ត​ច្នៃ​មួយ​គ្រឿង​បាន​បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ លុះ​ទៅដល់​ត្រង់​ចំណុច​កើតហេតុ ដោយសារតែ​ការ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​រថយន្ត​នេះ​បាន​កៀរ​ទៅលើ​ម៉ូតូ​មួយ​គ្រឿង ​ដែល​កំពុង​សណ្ដោង​រ៉ឺម៉ក ដែល​បើកបរ​ទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​សណ្ដោង​នោះ​ដួល​ខ្ទាត​ចេញពី​ម៉ូតូ​ធ្លាក់​ទៅលើ​ផ្លូវ​តែម្តង។​

​ប្រភព​ដដែល​បាន​បន្ត​ថា ជនរងគ្រោះ​ដែល​ត្រូវ​រថយន្ត​កៀរ​នោះ​មាន ឈ្មោះ អ៊ុន ជា ភេទ​ប្រុស អា​យុ​៦០​ឆ្នាំ រស់នៅ​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង ដោយ​ភ្លាមៗ​នោះ ​ត្រូវ​បាន​ប្រ​ជាពលរដ្ឋ​ជួយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​នេះ​គឺ​ដោយសារតែ​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។ នៅពេល​នេះ​ដែរ​គឺ​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ៕

បើកបរ​លឿន​មិន​ប្រយ័ត្ន កៀរ​ទៅ​លើ​ម៉ូតូ ​ដួល​បោក​របួសធ្ងន់​ម្នាក់​

បើកបរ​លឿន​មិន​ប្រយ័ត្ន កៀរ​ទៅ​លើ​ម៉ូតូ ​ដួល​បោក​របួសធ្ងន់​ម្នាក់​

បើកបរ​លឿន​មិន​ប្រយ័ត្ន កៀរ​ទៅ​លើ​ម៉ូតូ ​ដួល​បោក​របួសធ្ងន់​ម្នាក់​