ឃុំ​អង្គរ ទទួល​បាន​អគារ​មណ្ឌល​សុខភាព​១​ខ្នង​ដែល​ជា​អំណោយ​របស់​សប្បុរសជន​

ឃុំ​អង្គរ ទទួល​បាន​អគារ​មណ្ឌល​សុខភាព​១​ខ្នង​ដែល​ជា​អំណោយ​របស់​សប្បុរសជន​



ព្រៃវែង ៖ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ លោក សេង បញ្ញា​ឬ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង អាជ្ញាធរ​ស្រុក​ពាម​ជរ ឃុំ/ភូមិ កងកម្លាំងប្រដាប់អាវុធ និង​លោកតា លោកយាយ មាមីង បង​ប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ឃុំ​អង្គរ​អង្គ ស្រុក​ពាម​ជរ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក ជោ គឹម​ហេង ដែល​ជា​សប្បុរសជន​បាន​ជួយ​កសាង​អគារ​មណ្ឌល​សុខភាព​១​ខ្នង​ដ៏​ស្រស់​ស្អាត​ជូន​ដល់​ឃុំ​អង្គរ​អង្គ ស្រុក​ពាម​ជរ។​

លោក ​ជោ គឹម​ហេង បាន​មាន​ប្រសាសន៍​ថា ដោយ​ឃុំ​នេះ​ជា​ឃុំ​មួយ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ និង​ខ្វះ​អគារ​មណ្ឌល​សុខភាព​សម្រាប់​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​នោះ លោក​បាន​ឧបត្ថម្ភ​នូវ​អគារ​១​ខ្នង​នេះ​ទុកជា​ចំណងដៃ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អង្គរ​អង្គ បាន​ប្រគល់​អគារ​ដែល​ទើប​សាងសង់​រួច​ជូន​អាជ្ញាធរ​ស្រុក/ឃុំ មន្ត្រី​សុខាភិបាល​ ដើម្បី​ផ្តល់​សេវា​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ។ លោក​វេជ្ជបណ្ឌិត សេង បញ្ញា​ឬ​ទ្ធិ និង​លោក​ ជោ គឹម​ហេង បាន​ផ្ដាំផ្ញើ​លោក​ប្រធាន​មណ្ឌល​សុខភាព ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់​ខិតខំ​ថែរក្សា​អគារ​ឲ្យ​បាន​ល្អ​ ដើម្បី​បាន​ប្រើប្រាស់​យូរអង្វែង ត្រូវ​សាមគ្គី​ភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ត្រូវ​ខិតខំ​ផ្តល់​សេវា​ប្រកបដោយ​គុណភាព និង​រហ័ស​ទាន់​ចិត្ត ជូន​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ត្រូវ​យាម​ប្រចាំការ​២៤ ម៉ោង​ លើ​២៤​ម៉ោង សំដីសំដៅ​ល្អជា​និច្ច​ជាមួយ​អ្នក​ជំងឺ ត្រូវ​ខិតខំ​ធ្វើ​តែ​អំពើ​ល្អជា​មួយ​ពុក ម៉ែ មាមីង បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​៕​

ឃុំ​អង្គរ ទទួល​បាន​អគារ​មណ្ឌល​សុខភាព​១​ខ្នង​ដែល​ជា​អំណោយ​របស់​សប្បុរសជន​

ឃុំ​អង្គរ ទទួល​បាន​អគារ​មណ្ឌល​សុខភាព​១​ខ្នង​ដែល​ជា​អំណោយ​របស់​សប្បុរសជន​