អភិបាលខេត្ត​កំពង់ធំ ចុះ​ត្រួតពិនិត្យ​ទឹកស្ទឹង​ស្ទោង ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ ក្នុង​ការ​ប្រើប្រាស់

អភិបាលខេត្ត​កំពង់ធំ ចុះ​ត្រួតពិនិត្យ​ទឹកស្ទឹង​ស្ទោង ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ ក្នុង​ការ​ប្រើប្រាស់



កំពង់ធំ ៖ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ ដែល​មា​ន​ការ​ខ្វះខាត​ក្នុង​ការប្រើប្រាស់​ទឹក ដោយសារតែ​ឆ្នាំនេះ ធាតុអាកាស​ខុសប្លែក​ជាង​ឆ្នាំមុនៗ បណ្ដា​ល​ឲ្យ​ទឹក​ស្ទោង​រីង​ខាស់​ស្ងួត​ហួតហែង នៅ​តាម​បឹងបួ ត្រពាំង​រីង​អស់ បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស សត្វ​រាប់ពាន់​គ្រួសារ​។​

ឯកឧត្តម ​អ៊ុត​ សំអន ​អភិបាលខេត្ត​កំពង់ធំ បាន​ចុះ​ពិនិត្យ​បញ្ហា​ខ្វះ​ខាត​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រដូវប្រាំង​ហួតហែង​របស់​ប្រជាពលរដ្ឋ​នៅ​ទំនប់ទឹក​៣០​កញ្ញា​រហូតដល់​តាម​ដងស្ទឹង​ស្ទោង ជា​ពិសេ​ស​ក្នុង​ឃុំ​ម្សារក្រង ស្វាស និង​ឃុំ​កំពង់ចិនត្បូង ដែល​រស់​នៅ​តាម​បណ្តោយ​ស្ទឹង​ស្ទោង គឺ​សុទ្ធតែ​ប្រ​ឈម​នឹង​ការ​ខ្វះខាត​ទឹក​ក្នុង​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ ទើប​ឯកឧត្តម អ៊ុន សំអន អភិបាលខេត្ត​កំពង់ធំ បាន​ចុះទៅ​ពិនិត្យមើល​នៅ​ម៉ាស៊ីន​បូមទឹក​របស់​អង្គភាព​រដ្ឋាករទឹក​ស្រុក​ស្ទោង​ ដែល​កំពុង​បូមទឹក​ចេ​ញ​ពី​ទំនប់ទឹក​៣០​កញ្ញា ហើយ​បង្ហូរ​ទម្លាក់​តាម​ប្រឡាយ​ចូល​មក​ស្ទឹង​ស្ទោង​ ដើម្បី​ផ្គត់ផ្គង់​ទឹក​ស្អាត​ទូ​ទាំង​ស្រុក​ស្ទោង ក្នុង​នោះ​ឯកឧត្តម​អភិបាលខេត្ត​ បាន​ជួយឧបត្ថម្ភ​នូវ​ប្រេងម៉ាស៊ូត​ចំនួន​៥០០​លីត្រ​ដល់​អង្គភាព​រដ្ឋាករទឹក ​ស្រុក​ស្ទោង​ និង​៥០០​លីត្រ​ទៀត​ដល់​លោកស្រី​មេឃុំ​ព្រះ​ដំរី​ ដើម្បី​បូមទឹក​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​បាន​បន្ថែម​ម៉ាស៊ីនបូមទឹក សម្រាប់​បូម​ចូល​ស្ទឹង​ស្ទោង​បន្ថែ​ទៀត​។​

ប្រជាពលរដ្ឋ​ បាន​សម្ដែង​នូវ​ការ​អគុណ ដល់​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ដែល​មាន​ការ​យក​ចិត្ត​ទុកដាក់​មក​លើ​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ជួប​ការ​លំបាក​ក្នុង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ទើបបាន​ចុះ​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា ក្នុង​ការ​ចាត់ចែង​បូមទឹក​បង្ហូរ​ចូល​មក​ក្នុង​ស្ទឹង​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់៕​

អភិបាលខេត្ត​កំពង់ធំ ចុះ​ត្រួតពិនិត្យ​ទឹកស្ទឹង​ស្ទោង ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ ក្នុង​ការ​ប្រើប្រាស់

អភិបាលខេត្ត​កំពង់ធំ ចុះ​ត្រួតពិនិត្យ​ទឹកស្ទឹង​ស្ទោង ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ ក្នុង​ការ​ប្រើប្រាស់

អភិបាលខេត្ត​កំពង់ធំ ចុះ​ត្រួតពិនិត្យ​ទឹកស្ទឹង​ស្ទោង ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ ក្នុង​ការ​ប្រើប្រាស់

អភិបាលខេត្ត​កំពង់ធំ ចុះ​ត្រួតពិនិត្យ​ទឹកស្ទឹង​ស្ទោង ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ ក្នុង​ការ​ប្រើប្រាស់

អភិបាលខេត្ត​កំពង់ធំ ចុះ​ត្រួតពិនិត្យ​ទឹកស្ទឹង​ស្ទោង ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ ក្នុង​ការ​ប្រើប្រាស់

  • អភិបាលខេត្ត​កំពង់ធំ ចុះ​ត្រួតពិនិត្យ​ទឹកស្ទឹង​ស្ទោង ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ ក្នុង​ការ​ប្រើប្រាស់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ក្នុងស្រុក