លោក​ចៅសង្កាត់​ចាក់​អង្រែ​ក្រោម ​ដឹកនាំ​កម្លាំង​ចុះ​ស្តារ​អណ្ដូង​លូ​ ទប់ស្កាត់​កុំ​ឲ្យ​លិច​លំនៅ​ដ្ធា​ន​ប្រជាពលរដ្ឋ

លោក​ចៅសង្កាត់​ចាក់​អង្រែ​ក្រោម ​ដឹកនាំ​កម្លាំង​ចុះ​ស្តារ​អណ្ដូង​លូ​ ទប់ស្កាត់​កុំ​ឲ្យ​លិច​លំនៅ​ដ្ធា​ន​ប្រជាពលរដ្ឋ



ភ្នំពេញ ៖ លោក ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែលើ​បាន​ដឹកនាំ​កម្លាំង​ ដោយ​សហការ​ជា​មួយ​អង្គ​ភាព​លូ​ទឹក​ចុះ​អណ្ដូង​លូ​ និង​លូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ​ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​លិចលង់​លំនៅដ្ធាន​របស់​ប្រជាពលរដ្ឋ។

លោក ជា​ សុ​ខៃ បាន​មានប្រសាសន៍ថា នៅ​ប៉ុន្មាន​ថ្ងៃនេះ​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ត្រង់​ចំណុច​ក្រុម​១៤ ភូមិ​ទួល​រកា​១​ ទល់​នឹង​ក្រុម​ទី​២៧​ ភូមិ​ទួល​រកា​ទី​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​ បាន​ស្ទះ​ទឹក​រហូត​ហៀរ​មក​លើ​ផ្លូវ​ធ្វើ​ឲ្យ​មាន​ជះ​ក្លិន​ស្អុយ​។​

លោក​ចៅសង្កាត់​បាន​បញ្ជាក់​ទៀត​ថា ​លូ​ដែល​កំពុង​ស្ទះ​នេះ​មាន​ចម្ងាយ​៩០០​ម៉ែត្រ​ ហើយ​ក្នុង​នោះ​អាជ្ញាធរ​បាន​សុំ​សហការ​ជាមួយនឹង​អង្គភាព​លូ​ទឹក​ ដោយមាន​រថយន្ត​សម្រាប់​បូម​ទឹក​ដែល​កំពុង​ស្ទះ​ ហើយ​កម្លាំង​មួយ​ក្រុម​ទៀត​ បាន​ចុះ​ស្តារ​តាម​អណ្ដូង​លូ​ និង​លូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ចម្ងាយ​ប្រមាណ​៩០០​ម៉ែត្រ។

លោក​ចៅសង្កាត់​បាន​បន្ត​ទៀត​ថា ​ចំពោះ​ការ​ចំណាយ​ទៅលើ​ប្រេង​សម្រាប់​ចាក់​រថយន្ត​ និង​ថ្លៃ​បាយ​ថ្លៃ​ពលកម្ម​ក្នុង​មួយថ្ងៃ​១០០​ដុល្លារ​ គឺ​សាលាសង្កាត់​ជា​អ្នក​ចេញ​ទាំងអស់​ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ស្ទះ​ទឹក​លូ​ នាំ​ឲ្យ​លិចលង់​លំនៅដ្ធាន​ប្រជា​ពលរដ្ឋ​ ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ទៀត​នោះ​។

ទន្ទឹម​នឹង​នោះ​ដែរ​ លោក​ចៅសង្កាត់​ក៏បាន​សុំ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​លិច​ផ្លូវ​មុខ​ផ្ទះ​អស់​ពេល​២​ទៅ​៣​ថ្ងៃនេះ​ តែ​ទោះជា​យ៉ាង​ណា​ក៏​អាជ្ញាធរ​ខិតខំ​ស្តារ​អណ្ដូង​លូ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ទឹក​ស្ទះ​ជា​បន្ត៕
លោក​ចៅសង្កាត់​ចាក់​អង្រែ​ក្រោម ​ដឹកនាំ​កម្លាំង​ចុះ​ស្តារ​អណ្ដូង​លូ​ ទប់ស្កាត់​កុំ​ឲ្យ​លិច​លំនៅ​ដ្ធា​ន​ប្រជាពលរដ្ឋ