ក្រុម​អាជីវករ​ផ្សារ​ខេត្ត​កំពង់ធំ​ ផ្ទុះ​ការ​​តវ៉ា​ឲ្យ​មន្ត្រី​ពន្ធដារ​បញ្ចុះ​តម្លៃ​ពន្ធ​ និង​ប៉ាតង់

ក្រុម​អាជីវករ​ផ្សារ​ខេត្ត​កំពង់ធំ​ ផ្ទុះ​ការ​​តវ៉ា​ឲ្យ​មន្ត្រី​ពន្ធដារ​បញ្ចុះ​តម្លៃ​ពន្ធ​ និង​ប៉ាតង់



កំពង់ធំ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែ​មីនា ​ក្រុម​អាជីវករ​ផ្សារ​កំពង់ធំ ​ក្នុង​ក្រុង​ស្ទឹងសែន​ បាន​លើកគ្នា​ជាង​១០០​នាក់​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត​កំពង់ធំ ​ស្នើ​សុំ​ឲ្យ​មន្ត្រី​ពន្ធដារ​ខេត្ត​កំពង់ធំ ​កុំ​ដំឡើង​ថ្លៃ​លើ​ការ​ទារ​ពន្ធ និង​ប៉ាតង់ ព្រមទាំង​បាន​សុំ​ឲ្យ​យក​ពន្ធ​ ដូច​ឆ្នាំមុន។

តំណាង​ក្រុម​អាជីវករ​ផ្សារ​ម្នាក់​ឈ្មោះ​ស្រី ធីតា ​បាន​ឲ្យ​ដឹង​ថា ​​ក្នុង​ដើម​ឆ្នាំ​២០១៦ មាន​មន្ត្រី​ពន្ធដារ ​ខេត្ត​បាន​ចុះ​ទៅ​យកពន្ធ​ពី​អាជីវករ​ក្នុង​ផ្សារ​កំពង់ធំ​ ច្រើន​លើសលប់​មួយ​ជា​៣​ បង្ក​​ឲ្យ​ក្រុម​អាជីវករ​មាន​ការ​ភ្ញាក់ផ្អើល ហើយ​សង្ស័យ​ថា ជា​ការ​ឃុបឃិត​គ្នា​យក​ពន្ធ​ខុស​ពី​ច្បាប់​កំណត់។ ការ​លើក​ឡើង​របស់​អ្នក​ស្រី​តំណាង​ក្រុម​អាជីវករ ​ព្រម​ទាំង​អាជីវករ​ បាន​​ដំឡើង​សរសៃ​.ក​ដាក់​គ្នា ​ខណៈ​ពេល​ដែល​ផ្ទុះ​ការ​តវ៉ា នៅ​ក្នុង​អង្គរ​ប្រជុំ ហើយ​បាន​លើកឡើង​ថា ក្រុម​មន្ត្រី​ពន្ធដារ​បាន​បញ្ជា​ឲ្យ​បង់លុយ ​ដោយ​​អាជីវករ​ខ្នាត​តូច​ក្នុង​១​តូប​៧​ម៉ឺន​រៀល​ ក្នុង​១​ខែ ​ក្នុង​ឆ្នាំ​២០១៦ ដែល​វា​ខុស​ឆ្ងាយ​ពី​ឆ្នាំ​២០១៥​ បង់​ត្រឹមតែ ១៥០០០​រៀល។ គាត់​បាន​អះអាង​ថា មាន​ការ​ឃុបឃិត​គ្នា ទារ​ពន្ធ​លើស​កំណត់​ហើយ ថែមទាំង​បាន​ហៅ​អាជីវករ ទៅ​ប្រជុំ​តែ​៣​ទៅ​៤​នាក់​ស្ងាត់​ៗធ្វើ​ឲ្យ​ពួកគាត់​ភ័យខ្លាច ក៏​នាំគ្នា​មក​តវ៉ា​ដល់​សាលាខេត្ត​កំពង់ធំ​តែ​ម្តង ដោយសារ​ខ្លាចក្រែង​ជា​អំពើពុករលួយ។

លោក​ជឹម​សុវណ្ណ ប្រធាន​សាខា​ពន្ធដារ​ខេត្ត​កំពង់ធំ​បាន​ឆ្លើយ​អះអាង​នៅ​ចំពោះ​មហាជន​ និង​មុខ​លោក​អភិបាលខេត្ត​ថា អាជីវករ​ដែល​បង់​ប្រាក់​ចំនួន​៧​ម៉ឺន​រៀល​ក្នុង​១​ខែ​ឲ្យ​ទៅ​ពន្ធដារ​នោះ ត្រូវ​ឲ្យ​ក្រុម​អាជីវករ​ទាំងនោះ​ទៅ​យក​ប្រាក់​មកវិញ។ ចំពោះ​អ្នកលក់​ចេញ​ទិញ​ចូល​ទាំងអស់ នៅ​បរិវេណ​ផ្សារ​ស្ទឹងសែន ដែល​មាន​ប្រាក់ចំណូល​ក្រោម​២៥០​លាន​រៀល​ក្នុង​១​ឆ្នាំ គឺ​មិនបាច់​បង់ពន្ធ​ទេ​! ចំពោះ​អ្នក​ដែល​មាន​កាតព្វកិច្ច​ជាប់​ពន្ធ​គឺ​អ្នក​លក់ដូរ​ណា​ ដែល​មាន​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ចាប់ពី​២៥០​លាន​ឡើង​ទៅ​៧០០​លាន​រៀល​ក្នុង​១​ឆ្នាំ ត្រូវ​បង់ពន្ធ ជូន​រដ្ឋ​លើ​ប្រាក់​គណនា​២០%​នៃ​ប្រាក់​ប្រចាំ​ឆ្នាំ។

លោក​​អ៊ុត សំអន​ អភិបាលខេត្ត​កំពង់ធំ បញ្ជាក់​ថា​ ក្រុម​អាជីវករ ដែល​លក់​ទំនិញ​ខ្នាត​តូច​ទាំងអស់​នៅ​ក្នុង​ផ្សារ​កំពង់ធំ ​គឺ​មិន​ត្រូវ​បង់ពន្ធ ​ឬ​ប៉ាតង់​ទៀត​ទេ តែ​បង់​ពន្ធ​តែ​ចំពោះ​អាជីវករ​ដែល​មាន​ប្រាក់ចំណូល​ក្នុង​មួយថ្ងៃ​៧០​ម៉ឺន​រៀល​ឡើង​ទៅ។ ចំណែក​ការ​ស្នើ​សុំ​របស់​អាជីវករ​ថា ​សូម​ឲ្យ​ខាង​ពន្ធដារ ​អនុវត្ត​ការ​បង់​ពន្ធ​តាម​គោលការណ៍​ចាស់​ លក្ខណៈ​ពន្ធ​ម៉ៅការ​ដូច​ឆ្នាំ​មុនៗ ​ដោយ​លោក​ប្រធាន​ពន្ធដារ​ខេត្ត​កំពង់ធំ បាន​ដាក់​សំណើ​​នេះ​ចូល​ក្រសួង​ហើយ និង​រង់ចាំ​លទ្ធផល​នៅ​ថ្ងៃ​ក្រោយ៕

ក្រុម​អាជីវករ​ផ្សារ​ខេត្ត​កំពង់ធំ​ ផ្ទុះ​ការ​​តវ៉ា​ឲ្យ​មន្ត្រី​ពន្ធដារ​បញ្ចុះ​តម្លៃ​ពន្ធ​ និង​ប៉ាតង់

ក្រុម​អាជីវករ​ផ្សារ​ខេត្ត​កំពង់ធំ​ ផ្ទុះ​ការ​​តវ៉ា​ឲ្យ​មន្ត្រី​ពន្ធដារ​បញ្ចុះ​តម្លៃ​ពន្ធ​ និង​ប៉ាតង់

ក្រុម​អាជីវករ​ផ្សារ​ខេត្ត​កំពង់ធំ​ ផ្ទុះ​ការ​​តវ៉ា​ឲ្យ​មន្ត្រី​ពន្ធដារ​បញ្ចុះ​តម្លៃ​ពន្ធ​ និង​ប៉ាតង់