ក្រុមការងារ​មនុស្សធម៌ ​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ ​ឧបត្ថម្ភ​ដល់​មណ្ឌល​បន្សាប​គ្រឿងញៀន​

ក្រុមការងារ​មនុស្សធម៌ ​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ ​ឧបត្ថម្ភ​ដល់​មណ្ឌល​បន្សាប​គ្រឿងញៀន​

​ព្រះសីហនុ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៦​ លោក​ឧកញ៉ា ទៀ វិចិត្រ ដឹកនាំ​ក្រុមការងារ​មនុ​ស្ស​ធម៌​អូរ​បី នាំ​យក​អំណោយ​ជា​គ្រឿង ឧបភោគ បរិភោគ​ជាច្រើន​មុខ ទៅ​ឧបត្ថម្ភ​ដល់​យុវជន​ ដែល​កំពុង​ទទួល​ការ​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​កែប្រែ​បន្សាប​សារធាតុ​ញៀន​របស់​កង​រាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ ចំនួន​៤៤​នាក់ មាន​ទីតាំងនៅ​សង្កាត់​លេខ​១ ក្រុង-ខេត្ត​ព្រះសីហនុ។​

​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ធ្វើ​ការ​សំណេះសំណាល និង​ផ្តាំផ្ញើ​ដល់​យុវជន​ ដែល​ជា​​កំពុង​នៅក្នុង​មណ្ឌល​បន្សាប​សារធាតុ​ញៀន​ថា ប្អូនៗ​ជា​យុវជន គឺជា​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ចាំបាច់​ត្រូវ​មាន​ការ​ជួយ​អប់រំ​កែប្រែ និង​ទទួល​បាន​ការ​បណ្តុះបណ្តាល​នូវ​ជំនាញ ដើម្បី​មានឱកាស​វិល​ត្រ​ឡ​ប់​ទៅ​រក​ក្រុម​គ្រួសារ និង​សង្គមជាតិ​វិញ។ យុវជន​ជា​កម្លាំង​ដ៏​រឹងមាំ ជា​ធនធាន​មនុស្ស​ប្រកប​ដោយ​មាន​សក្ដានុពល​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ ដើម្បី​ក្លាយ​ខ្លួន​ជា​យុវជន​ល្អ មនុស្ស​ល្អ​រស់នៅ​ក្នុង​សង្គម។ ប្រកបដោយ​ធនធាន ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​មាន​ការ​រីកចម្រើន ស្របតាម​គោល​នយោ​បាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះ រាជា​ណា ចក្រ​កម្ពុជា។​

លោក​វរសេនីយ៍ត្រី ហ៊​ត សីហា​ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​មនុស្សធម៌​អូរ​បី ដែល​បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ ជួយ​សម្រួល​ដល់​ជីវ​ភា​ព​យុវជន​កំពុង​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​កែប្រែ​កងរាជអាវុធហត្ថ​នា​ពេល​នេះ ក្នុងនាម​លោក​ឧ​ត្តមសេនីយ៍​ត្រី​ ហេង ប៊ុន​ទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ អគុណ​ចំពោះ​ក្រុមការងារ​មនុស្សធម៌​អូរ​បី ដែល​ជា​និច្ចកាល​តែងតែ​ចូលរួម​ការងារ​សង្គម ជួយ​ដល់​ជនរងគ្រោះ ជន​ទីទ័លក្រ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់។​

លោក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​បន្ត​ថា មណ្ឌល​កែប្រែ​របស់​យើង​បាន​ចាប់​បើក​ដំណើរការ​ចាប់ពី​ឆ្នាំ​២០០៨ មកដល់​បច្ចុប្បន្ន​នេះ មាន​យុវជន​ចំនួន ៣៨០​នាក់ បាន​ចូល​ម​ក​ក្នុង​មណ្ឌល​កែប្រែ និង​ផ្តាច់​គ្រឿងញៀន បាន​ក្លាយ​ទៅជា​យុវជន​ល្អ មនុស្ស​ល្អ​ក្នុង​សង្គម ព្រមទាំង​បាន​វិលត្រឡប់​ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ និង​សង្គមជាតិ​វិញ។ នៅ​ពេល​នេះ មាន​យុវជន ៤៤​នាក់ កំពុង​នៅក្នុង​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​របស់​កង​រាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ។

ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ផង​នោះ ការងារ​អប់រំ​បន្សាប​គ្រឿង ញៀន​ក្នុង​មណ្ឌល​ទទួល​បាន​លទ្ធផល​ល្អ ហើយ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​នៅ​រង់ចាំ​ទទួល​យុវជន​ដែល​កំពុង​ប្រឈម​នឹង​គ្រឿងញៀន អាច​ចូល​មក​មណ្ឌល​កែប្រែ ដើម្បី​ប្រែក្លាយ​ខ្លួន​ចេញ​ឆ្ងាយ​ពី​គ្រឿ​ង​ញៀន៕