អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ម្នាក់​ទៀតហើយ ត្រូវ​បាន​សង្គ្រោះ​ជីវិត​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA)

អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ម្នាក់​ទៀតហើយ ត្រូវ​បាន​សង្គ្រោះ​ជីវិត​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA)

ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ នេះ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក ​អញ្ជើញ​សួរសុខទុក្ខ​អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ម្នាក់ ដែល​ក្រុមការងារ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​នាំ​យក​មកពី​ខេត្ត​កំពង់ស្ពឺ​ កាលពី​ថ្ងៃទី​២៨​កុម្ភៈ​២០១៦ ​និង​បាន​វះកាត់​ប្តូរ​ប្រឹស​បេះដូង​ដោយ​ជោគជ័យ​។

អ្នក​មីង ញែ​ម សៀង អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​និយាយ​រៀបរាប់​លាយឡំ​ជាមួយ​ទឹកភ្នែក ដោយ​សំពះ​ថ្លែងអំណរគុណ ក្រុម​គ្រួសារ​សម្ដេច​តេ​ជោ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដែល​បាន​ជួយសង្គ្រោះ​កូនប្រុស​របស់​គាត់​ឲ្យ​រស់រាន​ម្តង​ទៀត​។ គាត់​បា​បន្ត​ថា កូនប្រុស​របស់​គាត់​មាន​ជំងឺ​ខូច​ប្រឹស​បេះដូង ​តាំងពី​អាយុ​៦​ឆ្នាំ​ដោយ​គ្រួសារ​គាត់​ក្រីក្រ ពុំ​មាន​លទ្ធភាព​យក​កូន​ទៅ​មន្ទីរពេទ្យ​បាន ប៉ុន្តែ​ជា​ភ័ព្វសំណាង​បាន​ជួប​ជាមួយ​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ នៅ​ពេល​ចុះទៅ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​ខែកញ្ញា ​ឆ្នាំ​២០១៥​កន្លងទៅ​។ គាត់​បាន​បន្ត​ថា មុន​ពេល​ទទួល​ការ​ព្យាបាល​កូនប្រុស​របស់​គាត់ មាន​សភាព ហត់​ខ្លាំង ការ​ពិ​បា​ក្នុង​ខ្លួន ពេលខ្លះ​ក្អួត​មិន​អាច​ហូប​អ្វី​បាន ដោយ​គាត់​គ្មាន​សង្ឃឹមថា​កូនប្រុស​របស់​គាត់​អាច​រស់រាន​មានជីវិត​បាន​នោះ​ទេ។

ប្អូនប្រុស វ៉ាន សុ​ខេន អាយុ​១៦​ឆ្នាំ ដែល​មាន​ជំងឺ​បេះដូង​បាន​និយាយ​ថា ខ្លួន​ពិតជា​រំភើប ហើយ​ស្ទើរ​មិនគួរ​អោយ​ជឿថា​អាចជា និង​អាច​រស់រាន​ជីវិត ដូច​បាន​កើត​ជាតិ​ថ្មី​ម្តង​ទៀត ប្អូន​ថា ពីមុន​ប្អូន​រៀន​បាន​ដល់​ថ្នាក់​ទី​៦ តែ​ដល់​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ធ្វើ​ឲ្យ​ប្អូន​ហត់​មិន​អាច​ដើរ​ទៅ​រៀន និង​ធ្វើការ​អ្វី​ផ្សេងទៀត​បាន​។ ប្អូន​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សន្តាន​ចិត្ត​សប្បុរសធម៌​មនុស្សធម៌​របស់​សម្តេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន លោក ហ៊ុន ម៉ា​ណែ​ត​និង​លោកជំទាវ ក្រុម គ្រូពេទ្យ​ដែល​មាន​ជំនាញ និង​ប្រកបដោយ​ទឹកចិត្ត​មេត្តា​ធម៌​ដែល​បាន​ជួយ​ជីវិត​របស់​ប្អូន​។​

​លោកជំទាវ ពេ​ជ ច​ន​មុន្នី បាន​មានប្រសាសន៍​អបអរ និង​ចូលរួម​រីករាយ​ជាមួយ​គ្រួសារ​របស់​ប្អូនប្រុស ដែល​ក្រុមការងារ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ព្យាបាល​ប្អូនប្រុស​បានជា​សះស្បើយ និង​មានឱកាស​បន្ត​ការសិក្សា​ទៅ​ថ្ងៃ​ខាងមុខ។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ធ្វើការ​វះកាត់​អ្នកជំងឺ​អ្នកជំងឺ​បេះដូង​។ មាន​អ្នកជំងឺ​បេះដូង​ជា​ច្រើន​នាក់​ទទួល​ការវះកាត់​ដោយ​មិន​គិត​ថ្លៃ និង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ដៃគូ​សហប្រតិបត្តិការ​ជាតិ អន្តរជាតិ និង​សប្បុរសជន​នានា៕