ជន​សង្ស័យ​មួយ​រូប​ជាប់​ទាក់ទង​ការ​វាយប្រហារ​នៅ​ប៉ារីស ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​នៅ ប្រ៊ុចសែល

ប៉ូលិស​ប្រទេស បែលហ្សិក និង ប៉ូលិស​ប្រទេស បារាំង បាន​បើក​ប្រតិបត្តិការ​រួម​គ្នា​មួយ​ ទៅ​លើ​ទីតាំង​រស់​នៅ​របស់​ជន​ដែល​គេ​សង្ស័យ​ជាប់​ទាក់ទង​ទៅ​នឹង​ការ​វាយប្រហារ​នៅ​ប៉ារីស កាល​ពី​ថ្ងៃ ១៣ វិច្ឆិកា កន្លង​ទៅ។ ជន​សង្ស័យ​ត្រូវ​បាន​បាញ់​សម្លាប់ ហើយ​ប៉ូលិស​ ៤ រូប​បាន​រង​របួស​ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ នៅ​ជាយ​ក្រុង​ភាគ​ខាង​ត្បូង​ទីក្រុង ប្រ៊ុចសែល។

 

បុរស​ដែល​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​មិន​ទាន់​ត្រូវ​គេ កំណត់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ ប៉ុន្តែ​ជន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មិន​មែន​ជា Salah Abdeslam ដែល​បុគ្គល​សំខាន់​ក្នុង​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​វាយ​ប្រហារ​នៅ​ប៉ារីស​ឡើយ។ គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ មាន​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ច្រើន​កន្លែង​ផ្សេង​គ្នា​នៅ​ប៉ារីស​ក្នុង​ពេល​តែ​មួយ​ធ្វើ​ឲ្យ​មនុស្ស ១៣០ នាក់​បាត់​បង់​ជីវិត និង មនុស្ស ៣៥០ នាក់​បាន​រង​របួស។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: channelnewsasia.com