យន្តហោះ​ចម្បាំង​រុស្សី​ចាប់ផ្តើម​ដកចេញ​ពី​ប្រទេស​ស៊ី​រី ជា​ក្តីសង្ឃឹម​របស់​អង្គការសហប្រជាជាតិ​ក្នុង​កិច្ចចរចា​សន្តិភាព​

​ហ្សឺ​ណែវ​៖ យន្តហោះ​ចម្បាំង​រុស្សី​បានចាប់ផ្តើម​ដកចេញ​ពី​ប្រទេស​ស៊ី​រី​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈដែល​ទីក្រុង​ម៉ូ​ស្កូ​ចាប់ផ្តើម​ដក​កងកម្លាំង​យោធា​ចេញ ដោយបាន​ជួយ​ត្រួសត្រាយ​ផ្លូវ​សង្គ្រាម​របស់លោក Bashar al-Assad​។  ចំណែក​ប្រេសិត​អង្គការសហប្រជាជាតិ​បាន​មានប្រសាសន៍ថា លោក​បាន​សម្តែង​ក្តីសង្ឃឹម​ចំពោះ​គោលជំហរ​នេះ ដែល​អាចជា​ផល​វិ​ជ្ច​មាន​ក្នុង​ដំណើរ​ការចរចា​សន្តិភាព​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​។​

 

​ក្នុង​គ្រា​ដែល​យន្តហោះ​ចម្បាំង​ទីមួយ​ត្រលប់មក​ចុះចត​ក្នុងប្រទេស​រុស្សី​វិញ ប្រ​សិត​អង្គការសហប្រជាជាតិ​លោក Staffan de Mistura បាន​ចាត់ទុកថា “​វា​ជាស​ញ្ញា​វិវឌ្ឍន៍​ដ៏​មាន​សារៈសំខាន់​” ហើយ​លោក​សង្ឃឹមថា​គោលជំហរ​របស់​ប្រធានាធិបតី Vladimir Putin និង​នាំមក​នូវ​កិច្ច​ដំណោះស្រាយ​កាន់តែ​ប្រសើរ រួមទាំង​ដំណើរការ​នយោបាយ​សន្តិ​ភាព​ក្នុងប្រទេស​ស៊ី​រី​។  

 

​សេចក្តីប្រកាស​របស់លោក Putin ក្នុងការ​ដកចេញ​កង​កម្លាំងប្រដាប់អាវុធ​រុស្សី​ពី​ប្រទេស​ស៊ី​រី​បានធ្វើ​ឲ្យ​ភាគីប្រឆាំង​របស់លោក Assad រំពឹងថា រដ្ឋាភិបាល​ក្រុង​ម៉ូ​ស្កូ​អាច​កំពុង​ព្យាយាម​ជុំរុញ​លោក Assad ឆ្ពោះទៅកាន់​កិច្ចព្រមព្រៀង​នយោបាយ​។ 

 

តាមរយះ​គោលជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូ​ស្កូ​នេះ ហាក់បី​មិនទាន់​ច្បាស់​ថា​តើ​វា​និង​ផ្តល់​លទ្ធផល​ដូចម្តេច​ចំពោះ​សង្គ្រាម ឬ​អនាគត​របស់​ប្រធានាធិបតី​ស៊ី​រី​លោក Bashar al-Assad​។ 

 

​កិច្ចចរចា​នានា​ដែល​កំពុង​ធ្វើឡើង​ក្នុង​ទីក្រុង​ហ្សឺ​ណែវ គឺជា​ផ្នែក​នៃ​ការចាប់ផ្តើម​ជុំរុញ​ខាង​ការទូត​ក្នុងការ​គាំទ្រ​ប្រទេស​រុស្សី​និង​សហរដ្ឋអាមេរិក ដើម្បី​បញ្ចប់សង្គ្រាម​រយះពេល​ប្រាំ​ឆ្នាំនេះ​ដែល​បានសម្លាប់​មនុស្ស​ជាង​២៥០,០០០​នាក់ ដែល​បង្ក​ឲ្យ​មាន​វិ​បិ​ត្ត​ជនភៀសខ្លួន​ដ៏​អាក្រក់​បំផុត ហើយ​ថែមទាំង​នាំមក​នូវ​ការកើនឡើង​នៃ​ក្រុម​រដ្ឋ​ឥស្លាម​។​

 

​កិច្ចសហប្រតិបត្តិការ​វាង​សហរដ្ឋអាមេរិក​និង​រុស្សី​បានធ្វើ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​ក្នុង​សង្គ្រាម ដោយ​ផ្នែក​ទៅលើ​ស្មារតី​កិច្ចព្រមព្រៀង​ចរចា​បទ​ឈប់​បាញ់ ដែល​ត្រូវបាន​ឃើញថា​មានការ​កាត់បន្ថយ​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម​និង​កងកម្លាំង​រដ្ឋាភិបាល​នៅ​ភាគ​ខាងលិច​ប្រទេស​ស៊ី​រី​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS