ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ​ ១៦ មីនា

១) ប៉ូលិស​ប្រឆាំង​ភេរវកម្ម​បារាំង និង បែលហ្សិក បាន​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា​មួយ​នៅ​ក្នុង​ទីក្រុង ប្រ៊ុចសែល ដោយ​បាន​បាញ់​សម្លាប់​ជន​សង្ស័យ​មួយ​រូប​ដែល​ប្រើ​កាំ​ភ្លើង​វែង​ស្វ័យ​ប្រវត្តិ​បាញ់​តដៃ​ជា​មួយ​ប៉ូលិស​ ដោយ​ជន​រូប​នេះ​ត្រូវ​គេ​សង្ស័យ​ថា​មាន​ជាប់​ទាក់ទង​នឹង​ភេរវកម្ម​នៅ​ប៉ារីស​កាល​ពី​ឆ្នាំ​មុន។

 

២) ក្រុម អាល់ កៃដា នៅ​អាមេរិក​ខាង​ជើង​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ការ​វាយប្រហារ​មួយ​ដែល​ជា​កន្លែង​កម្សាន្ត​លើ​ឆ្នេរ​សមុទ្រ​នៅ​ កូឌីវ័រ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស ១៨ នាក់​បាត់​បង់ជីវិត។

 

3) នាយក​រដ្ឋ​មន្ត្រី​ចិន​លោក Li Keqiang បាន​ការពារ​នូវ​គោលនយោបាយ​សេដ្ឋកិច្ច​ខ្លួន ដោយ​រំលឹក​ឡើង​វិញ​ថា​ ចិន​មាន​ឱកាស​ច្រើន​ក្នុង​លូតលាស់​ជាង​ជួប​ហានិភ័យ ប្រសិន​បើ​រដ្ឋាភិបាល​ចិន​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច។

 

៤) ក្រុមហ៊ុន Facebook មាន​គម្រោង​ជួល​បុគ្គល​ចំនួន ២០០ នាក់​បន្ថែម​ទៀត​សម្រាប់​ទីស្នាក់ការ​នៅ​ក្នុង​ប្រទេស អៀរឡង់ ដែល​នេះ​ជា​ការ​បន្ថែម​ការងារ​មួយ​កម្រិត​ទៀត​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​ជ្រើសរើស​បុគ្គលិក​ចំនួន ១ ៣០០ នាក់​រួច​មក​ហើយ។

 

៥) តុលាការ​កំពូល​ប្រទេស​កូរ៉េខាងជើង បាន​កាត់​ទោស​និស្សិត​អាមេរិក​មួយ​រូប​ឈ្មោះ Otto Warmbier ឲ្យ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​រយៈ​ ១៥ ឆ្នាំ​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​ នឹង​រដ្ឋាភិបាល​កូរ៉េខាងជើង នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Xinhua។ Otto Warmbier ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​មករា​ពី​បទ​ប៉ុនប៉ង​លួច​របស់​រប និង ជា​មួយ​បដា​ពាក្យ​ស្លោក​ប្រឆាំង​នឹង​កូរ៉េខាងជើង ក្នុង​ទីក្រុង​ព្យុងយ៉ាង។

 

៦) ក្រុម​សកម្ម​ប្រយុទ្ធ​មក​ពី​ក្រុម​រដ្ឋ​ឥស្លាម បាន​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ដោយ​បង្ខំ​ទៅ​លើ​ទាសករ​ដែល​ពួក​គេ​បាន​ចាប់​ជំរិត​ ដើម្បី​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ​ នេះ​បើ​តាម​សំដី​រៀបរាប់​ក្មេង​ស្រី​អាយុ ១៦ ឆ្នាំ​មួយ​រូប​ដែល​ត្រូវ​ពួក​ជ្រុល​និយម​ចាប់​យក​ទៅ​ធ្វើ​ទាសករ​ផ្លូវ​ភេទ ដែល​ពិពណ៌នា​ ពី​ការ​ប្រើ​ថ្នាំ​ដោយ​បង្ខំ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com