អាវ​ឆ្លាត​វៃ​ជួយ​ឲ្យ​សម្លឹង​ឃើញ​គ្រឿង​ក្នុងនៃ​សរីរាង្គ​

​ដើម្បី​ឲ្យ​ងាយស្រួល ក៏ដូចជា​ជក់ចិត្ត​ក្នុងការ​សិក្សា​ពី​កាយវិកា​យ​វិភាគ​សាស្ត្រ (Anatomy), ក្រុម​អ្នកស្រាវជ្រាវ​របស់​អង់គ្លេស បាន​បង្កើតឡើង​នូវ​អាវ​ពាក់​ខាងក្រៅ​ពិសេស​ម្យ៉ាង ធ្វើ​ឲ្យ​គេ​អាច​សម្លឹង​ឃើញ​នូវ​រូប​ភាពរស់រវើក​នៅ​ខាងក្នុង​សរីរាង្គ​របស់​មនុស្ស ។​

​ផលិតផល​អាវ​ពាក់​ក្រៅ​បច្ចេកវិទ្យា​ខ្ពស់​ខាងលើនេះ គឺជា​កម្មសិទ្ធិបញ្ញា​រប​ស់​ក្រុមហ៊ុន​អង់គ្លេស Curiscope ។ គេ​ដាក់ឈ្មោះ​វា​ថា Virtuali-Tee ។​

អាវ​ឆ្លាត​វៃ​ជួយ​ឲ្យ​សម្លឹង​ឃើញ​គ្រឿង​ក្នុងនៃ​សរីរាង្គ​

​អាវ​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ភ្ជាប់​ជាមួយ​ប្រតិបត្តិការ​ពិសេស​ដោយឡែក​មួយ សម្រាប់ Smartphone

​ការប្រើប្រាស់​អាវ​នេះ មាន​អម​ជាមួយ​នូវ​ប្រតិបត្តិការ​មួយ​សំរាប់ Smartphone ។ អ្វីៗ​ជា​កិច្ចការ​របស់​អ្នក គឺ​យកដៃ​កាន់​ទូរស័ព្ទ​របស់ខ្លួន ហើយ​អ្នកនឹង​បាន “​រួម​ដំណើរ​” ជាមួយនឹង​គ្រោងឆ្អឹង សរសៃឈាម ព្រមទាំង​គ្រឿងក្នុង ដទៃទៀត ។ ពិតជា​ដំណើរ “​ឆ្លងកាត់​” មួយ​ដ៏​អស្ចារ្យ និង​ជក់ចិត្ត ។​

​គ្រោងការណ៍​ផលិត​អាវ Virtuali-Tee បច្ចុប្បន្ន កំពុង​ត្រូវបាន​បង្ហោះ​ផ្សាយ​លើ​គេហទំព័រ​ឥណទាន​ទុន​សាធារណៈ Kickstarter ។ គ្រោងការណ៍​របស់​ក្រុម​ស្រាវជ្រាវ​នេះ ត្រូវការ​ទុន ៩៦.៩៥៧ ដុល្លារ ។ មកទល់ពេលនេះ គេ​ទទួលបាន ៥២.៧១២ ដុល្លារ ពី​វិនិយោគ​គិ​ន ៩៨១ នាក់ និង​នៅសល់​ពេល ២២ ថ្ងៃ សំរាប់​យុទ្ធនា​ការអូសទាញ​វិនិយោគ​គិ​ន ៕