អាមេរិក​បាន​ត្រៀម “​ដោះស្រាយ​” ស្តា​ន​ការណ៍​អាក្រក់​បំផុត​ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​

​ថ្វីត្បិតតែ​ពុំបាន​បញ្ជាក់​ពី​លទ្ធភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ប៉ុន្តែ អាមេរិក​ប្រកាសថា ពួកគេ​បាន​ត្រៀម​ទុកជា​ស្រេច​នូវ​អ្វីៗ សំរាប់​ស្ថានការណ៍​អាក្រក់​បំផុត ។​

​ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅ​ថ្ងៃទី ១៦ មីនា បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ Peter Code លើកឡើង​កាលពី​ថ្ងៃទី ១៥ មីនា (​វេលា​នៅ​អាមេរិក​) ដែល​និយាយថាៈ អាមេរិក​ពុំបាន​ឃើញ​កូរ៉េខាងជើង បញ្ជាក់បាន​អំពី​សមត្ថភាព​ពូតផ្តុំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឲ្យ​តូច អាច​ភ្ជាប់​ជាមួយ​កាំជ្រួច​អន្តរទ្វីប​ទេ ។​

អាមេរិក​បាន​ត្រៀម “​ដោះស្រាយ​” ស្តា​ន​ការណ៍​អាក្រក់​បំផុត​ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​លោក Peter Code អ្នកនាំពាក្យ​មន្ទីរបញ្ចកោណ

​ទោះបី​យ៉ាងនេះ​ក្តី លោក Peter Code ឲ្យ​ដឹងថា អាមេរិក​កំពុង​ត្រៀម​បំរុង​សំរាប់ “​ទទួលយក​” នូវ​គ្រប់ការ​គំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង ។​

​ទន្ទឹម​នោះ អាមេរិក​ក៏​កំពុង​បោះជំហាន​ជំរុញ​ដល់​ការជួយ​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន ដែលជា​សម្ព័ន្ធមិត្ត និង​បណ្តា​ដៃគូ​ដទៃទៀត របស់ខ្លួន​នៅក្នុង​តំបន់ អាច​តបត​ដោយ​ខ្លួនឯងបាន​ចំពោះ​ការគំរាមកំហែង​ផ្សេងៗ ពី​សំណាក់​កូរ៉េខាងជើង ។​

​កាលពី​ថ្ងៃទី ១៣ មីនា កូរ៉េខាងជើង​បាន​បោះពាក្យ​គំរាមកំហែង​ថា នឹង​ប្រើ​គ្រាប់បែកនុយក្លេអ៊ែរ​កញ្ចុំ​ដុត​កំទេច​តំបន់ Manhattan ក្នុង​បុរី​ញូវយ៉ក ដោយ​គេ​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​ប៉ុណ្ណោះ ៕​