កាន់តែ​ក្តៅ​បញ្ហា​ដីធ្លី ៖ ​ក្រសួងយុត្តិធម៌​កោះ​ប្រជុំ​បន្ទាន់​ប្រធាន​ និង​ព្រះរាជអាជ្ញា​ទូទាំង​ប្រទេស

​ភ្នំពេញ ៖ ​ក្រោយពី​មាន​បាតុភាព​មិន​ប្រក្រតី​រប​ស់​លោក ​តូង ​ពុទ្ធា​រ៉ា ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ​ក្នុង​ការ​សម្រេច​ឃុំខ្លួន​ តំណាង​ប្រជាពលរដ្ឋ​ ជា​ស្ត្រី​ពីរ​រូប​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី ឥឡូវនេះ ​ឯកឧត្តម​ អង្គ វង្ស​វ​ឌ្ឍ​នា ​រដ្ឋមន្ត្រី​មន្ត្រី​ក្រសួងយុត្តិធម៌ បាន​កោះប្រជុំ​ប្រធាន​សាលាដំបូង​រាជធានី​ខេត្ត​ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ខេត្ត ” ​ប្រជុំ​ពាក់ព័ន្ធ​នឹង​គោលការណ៍​នៃ​ការ​ឃុំខ្លួន​ បណ្ដោះអាសន្ន​ក្នុង​រឿង​ទំនាស់​ដីធ្លី  ។

កាន់តែ​ក្តៅ​បញ្ហា​ដីធ្លី ៖ ​ក្រសួងយុត្តិធម៌​កោះ​ប្រជុំ​បន្ទាន់​ប្រធាន​ និង​ព្រះរាជអាជ្ញា​ទូទាំង​ប្រទេសលិខិត​ចុះ​ថ្ងៃទី​១៥ ​ខែមីនា ឆ្នាំ​២០១៦ ដែល​ទើប​ផ្សព្វផ្សាយ​នៅថ្ងៃនេះ ​លោក អង្គ វង្ស​វ​ឌ្ឍ​នា ​រដ្ឋមន្ត្រី​មន្ត្រី​ក្រសួងយុត្តិធម៌ ​បាន​បញ្ជាក់ថា ​យោង​តាម​ចាំបាច់​ចំពោះមុខ ​ក្រសួងយុត្តិធម៌ សូម​អញ្ជើញ ប្រធាន​សាលាដំបូង និង ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ខេត្ត ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​គោលការណ៍​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​រឿង​ទំនាស់​ដីធ្លី នៅ​ទីស្ដីការ​ក្រសួងយុត្តិធម៌​ នា​ថ្ងៃទី​១៨ ខែមីនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥ ។

លិខិត​បន្តថា ​ការប្រជុំ​នេះ ក្នុង​គោលបំណង​ធានា​ឲ្យ​ដំណើរការ​នៃ​កិច្ចប្រជុំ​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ប្រកបដោយ​លទ្ធផល​ល្អប្រសើរ សូម​ឲ្យ​ប្រធាន​និង​ព្រះរាជអាជ្ញា ប្រមូល​ទិន្នន័យ​និង​រាយការណ៍​ជូន​អង្គប្រជុំ​ស្តីពី​ការឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី ៕

ប្រភពៈ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន