អត្ថន័យប្រជ្រុយទាំង ៧កន្លែងដែលដុះនៅលើរាងកាយ

មនុស្សគ្រប់រូបតែងតែមានប្រជ្រុយនៅលើរាងកាយ គ្រាន់តែខ្លះតូចខ្លះធំតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ទីតាំងប្រជ្រុយដែលមាននៅលើរាងកាយសុទ្ធតែមានអត្ថន័យផ្សេងៗពីគ្នា។ មានប្រជ្រុយខ្លះបង្ហាញថា អ្នកជាមនុស្សមានភ័ព្វសំណាង, អ្នកនឹងក្លាយជាអ្នកមានទៅថ្ងៃអនាគត់ ឬអ្នកជាមនុស្សមានអំណាច... ខណៈដែលប្រជ្រុយខ្លះទៀតបង្ហាញពីបញ្ហាសុខភាពរបស់អ្នក។
 
អត្ថន័យប្រជ្រុយទាំង ៧កន្លែងដែលដុះនៅលើរាងកាយ
ដូច្នេះប្រសិនបើអ្នកចង់ដឹងថា ប្រជ្រុយដែលមាននៅលើរាងកាយរបស់អ្នកមានអត្ថន័យយ៉ាងណា? សូមមើលអត្ថបទខាងក្រោម៖
១. ប្រជ្រុយនៅចុងចិញ្ចីម
ប្រជ្រុយត្រង់ចំណុចនេះបង្ហាញថា អ្នកមានឱកាសធ្វើដំណើរឆ្ងាយៗច្រើន។ វាអាចជាឱកាសការងារ ឬការធ្វើដំណើរដើម្បីសម្រាកលំហែរអារម្មណ៍។
២. ប្រជ្រុយនៅចន្លោះរវាងចិញ្ចើមទាំងពីរ
ប្រជ្រុយនៅតំបន់នេះបញ្ជាក់ពីការអភិវឌ្ឍអាជីព និងការអភិវឌ្ឍខ្លួនរបស់អ្នក។ មានន័យថា អ្នកជាមនុស្សដែលធ្វើការឆាប់បានឡើងឋានៈ ឬប្រាក់ខែ។
៣. ប្រជ្រុយនៅចន្លោះរវាងភ្នែក និងចិញ្ចើម
ប្រសិនបើអ្នកមានប្រជ្រុយមួយនៅទីនេះ បង្ហាញថា អ្នកគឺជាមនុស្សដែលចេះសម្រមសម្រួលខ្លួនទៅតាមកាលៈទេសៈបាន។ អ្នកពិតជាមនុស្សល្អសម្រាប់អ្នកដទៃ ហើយអាចក្លាយទៅជាអ្នកដឹងនាំដ៏ល្អ។
៤. ប្រជ្រុយនៅលើបបូរមាត់ខាងលើ
ប្រជ្រុយនៅត្រង់តំបន់នេះមានន័យថា អ្នកមានក្តីព្រួយបារម្ភច្រើនបំផុតអំពីម្ហូបអាហារ និងសម្លៀកបំពាក់។ តែអ្នកមានជំនាញទំនាក់ទំនងល្អ ហើយមានភាពរួសរាយផងដែរចំពោះមិត្តភក្តិរបស់អ្នក។
៥. ប្រជ្រុយនៅលើថ្ពាល់
ប្រសិនបើអ្នកមានប្រជ្រុយនៅត្រង់តំបន់នេះមានន័យថា អ្នកជាមនុស្សដែលមានអំណាចក្នុងការងារ និងជាមនុស្សសម្បូរទ្រព្យធន់ (រកឆាប់បាន)។
៦. ប្រជ្រុយនៅលើបាតដៃ
ប្រជ្រុយនៅខាងលើនៃខ្សែបេះដូងមានន័យថា អ្នកជាមនុស្សដែលមានភាពឆ្លាតវៃ មានមហិច្ឆិតាខ្ពស់ និងអាចមានតំណែងជាមេដឹកនាំ។ ក្នុងករណីមួយចំនួនបើអ្នកមានប្រជ្រុយនៅខាងក្រោមខ្សែបេះដូង វាបង្ហាញថា អ្នកមានសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ ហើយមានសេដ្ឋកិច្ចរឹងមាំ។
៧.ប្រជ្រុយនៅលើជើង
ប្រជ្រុយនៅលើជើងមានន័យថា អ្នកជាមនុស្សដែលពូកែដើរ, ចូលចិត្តអាហារប្លែកៗ។ លើពីនេះអ្នកជាមនុស្សដែលមានប្រជាប្រិយនៅកន្លែងការងារ និងអាចក្លាយជាមេដឹកនាំដ៏ល្អមួយរូប៕
ដោយ៖ Senghong
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អត្ថន័យប្រជ្រុយទាំង ៧កន្លែងដែលដុះនៅលើរាងកាយ