ព្រះកាយ​ច័ន្ទ ប្រាប់ថា រកឃើញ​បុរស​ល្អ​ហើយ​

6 Videos


តារា​សម្តែង និង​ចម្រៀង តារា​រាយ ព្រះកាយ​ច័ន្ទ ធ្លាប់​ប្រាប់​ប្រជាប្រិយ​ថា ក្នុង​រយៈពេល​ដែល​នាង​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ​នេះ នាង​មិន​ត្រឹម​តែមាន​ការងារ​សិល្បៈ​ច្រើន​ប៉ុណ្ណោះ​ទេ​។​សូម្បីតែ រូប​សម្រស់​របស់​នាង​ក៏​ស្អាត​ប្លែក​ខុសពី​មុន​ដែរ ហើយ​មាន​បុរសៗ​ជាច្រើន​តាម​ស្រឡាញ់ និង​សុំចូល​ស្តីដណ្តឹង​នាង​ធ្វើជា​ប្រពន្ធ​ផងដែរ ប៉ុន្តែ​បុរស​ដែល​បានបង្ហាញ​វត្តមាន​ឱ្យ​នាង​ជ្រើសរើស​ទាំងនេះ នាង​មិនទាន់​ទទួលយកបាន​នោះ​ឡើង​ទេ ព្រោះ​ក្នុងចំណោម​ពួកគាត់ អ្នកខ្លះ​មាន​ប្រពន្ធ ហើយ​អ្នក​ខ្លះទៀត​ស្រឡាញ់​នាង​មិន​ពិតប្រាកដ​ឡើយ​។​

ព្រះកាយ​ច័ន្ទ ប្រាប់ថា រកឃើញ​បុរស​ល្អ​ហើយ​

M88


​ព្រះកាយ​ច័ន្ទ បាន​និយាយថា ទើបតែ​នៅពេល​ថ្មីៗ​នេះ មាន​បុរស​អ្នកជំនួញ​ម្នាក់​គាត់​ចាប់អារម្មណ៍​មកលើ​នាង និង​បាន​សួរ​ពី​ប៉ា​របស់​នាង​មកវិញ ហើយ​បុរស​ម្នាក់នេះ ក្រោយពី​នាង និង​គ្រួ​សារបាន​ស្គាល់គ្នា​មួយរយៈ​ខ្លី​មក ឃើញថា គាត់​ជាម​នុស្ស​ប្រុស​មាន​សណ្តាន​ចិត្តល្អ នៅ​ទំនេរ ហើយ​គាត់​មានចិត្ត​ស្មោះ​ស្រឡាញ់​មិនមែន​ក្នុងន័យ​លេងសើច ហើយ​រាល់​ពាក្យសម្តី និង​សកម្មភាព​របស់គាត់​គឺ​តែងតែ​គោរព និង​ឱ្យ​តម្លៃ​ដល់​នាង និង​ក្រុម​គ្រូ​សារ​របស់​នាង​ជានិច្ច​។​

ព្រះកាយ​ច័ន្ទ ប្រាប់ថា រកឃើញ​បុរស​ល្អ​ហើយ​

​កញ្ញា ព្រះកាយ​ច័ន្ទ បាន​បញ្ជាក់ថា សម្រាប់​បុរស​ម្នាក់នេះ នាង​ហាក់​មានចិត្ត​វិជ្ជមាន​សម្រាប់​គាត់ គឺ​ដូចជា​នឹង​គ្រួសារ​របស់​នាង​ដែរ ប៉ុន្តែ​ទំនាក់ទំនង​ពួកយើង​ទៅ​ថ្ងៃក្រោយ ក្លាយទៅជា​យ៉ាងនោះ នាង​ក៏​មិនទាន់​អាចសន្និដ្ឋាន​បានដែរ ។​តែបើ​តាម​ទំនាក់ទំនង​រវាង​រូបនាង​ជាមួយ​បុរស​ខាងលើនេះ​គឺ​នាង​ទុកឱ្យ​ចាស់ទុំ​ជា​អ្នកសម្រេច ពោលគឺ​នាង​ធ្វើតាម​ឪពុកម្តាយ តែបើ​ពិនិត្យ​មើលទៅ​ថា គាត់​ពិតជា​បុរស​ល្អ​ហើយ អាច​នឹងមាន​ដំណឹង​ល្អ កើតឡើង​ក្នុងពេល​ឆាប់ៗ តែ​យ៉ាងណា បើសិនជា​បុរស​នោះ ជា​គូព្រេង​របស់​នាង​ពិតមែន នាង​ក៏​សុំ​មិនទាន់​ចូល​រោងការ​ភ្លាម​ដែរ ព្រោះ​នាង​សុំ​ពេល​គាត់​មួយរយៈ​ទៀត ដើម្បី​ប្រឡូក​អាជីព​សិល្បៈ​បន្តិចទៀត​សិន​៕ ប្រមាញ់ តារា​
ព្រះកាយ​ច័ន្ទ ប្រាប់ថា រកឃើញ​បុរស​ល្អ​ហើយ​