ចំណង​ស្នេហ៍ ខៀវ សាន​សា​ណា កាន់តែ​បើកចំហរ​

6 Videos


ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចំណង​ស្នេ​ហ៏​រវាង​ពិធី​ការិនី​រូបរាង​តូច​ល្អិត ខៀវ សាន​សា​ណា និង បុរស​វ័យ ចំណាស់​ជនជាតិ​អូស្ត្រាលី​លោក Seraj Sutton ដែលជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៅក្នុង​ក្រុមហ៊ុន Herbalife Cambodia កាន់តែ​ផ្អែមល្ហែម ។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​១៤ ខែមីនា ពួកគេ បាន បណ្តើរគ្នា​ទៅ​ចូល រួម​ក្នុង​ពិធីមង្គលការ​របស់ គង់ ច័ន្ទ​ស្រីមុំ និង គឹម សីហា ជា​លក្ខណៈ​បើកចំហរ​ខុសប្លែក​ពី​ពេលមុន មើលទៅ​មិន​ខុសពី​ប្តី​ប្រពន្ធ​នោះទេ ។

ចំណង​ស្នេហ៍ ខៀវ សាន​សា​ណា កាន់តែ​បើកចំហរ​

M88


​មិនមែនជា​លើកទីមួយ​ទេ ដែល ខៀវ សាន​សា​ណា បាន​បណ្តើរ​បុរស​អូស្ត្រាលី​ម្នាក់នេះ ទៅ​ចូលរួម​ក្នុង​កម្មវិធី​របស់​មិត្តភក្តិ​រួម​អាជីព​នោះ ។ ប៉ុន្តែ​រាល់​លើក ទោះបីជា​ពួកគេ​រួម​ដំណើរ​មក​ជាមួយគ្នា​ក៏ពិតមែន​តែ​អ្នក​ទាំងពីរ​តែងតែ​ចូល​មុន​ក្រោយ​ជៀសវាង​ខ្លាច​មានការ​សួរនាំ​ពី​សំណាក់​អ្នក​សារពត៌មាន ។ ប៉ុន្តែ​លើក​នេះ ខៀវ សាន​សា​ណា បាន​បណ្តើរ លោក Seraj Sutton ទៅ​ចូលរួម​ក្នុង​ពិធី​រៀបការ​របស់ គង់ ច័ន្ទ​ស្រី មុំ និង លោក គឹម សីហា នៅសណ្ឋាគារ​សូ​ហ្វី​តែ​ល ជា​ចំហ​រហាក់​មិន​ខ្លាច​ក្រសែរ​ភ្នែក​មហាជន ដូច​លើក​មុន​ឡើយ ។

ចំណង​ស្នេហ៍ ខៀវ សាន​សា​ណា កាន់តែ​បើកចំហរ​

សូម្បីតែ​ការ​ស្លៀកពាក់​របស់​អ្នក​ទាំងពីរ​ក៏មាន​លក្ខណៈ​សក្តិ​សមជា​មួយ​គ្នា​ផងដែរ ។ ស្ថិតក្នុង​សម្លៀកបំពាក​រ៉ូ​ប​ពណ៌​ខ្មៅ​បែប​សាមញ្ញ តែ​មើលទៅ​ស្រស់ស្អាត​ម្យ៉ាង ពិតជា​សក្តិសម​ជាមួយ​ដៃគូរ​របស់​នាង ។ តែ​យ៉ាងណា​លើក​ណា​ក៏​ដូច​លើក​ណា ខៀវ សាន​សា​ណា សុំ​មិន​និយាយ​ពី​រឿង​ស្នេហា​របស់​នាង​នោះឡើយ ។​ ​បើ​គិត​មកដល់ពេលនេះ​ទំនាក់ទំនង​រវាង​ពិធី​ការិនី​កូន​ពីរ ខៀវ សាន​សា​ណា​និង​លោក Seraj Sutton បាន​លេចលឺ​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកហើយ ដែល​កាលណោះ​ថែមទាំង​មាន​ពត៌មាន​ថា ខៀវ សាន សា​ណា ត្រៀម​ដឹក​ដៃគូ​ស្នេ​ហ៏​ចូល​រោងការ​នៅ​ចុងឆ្នាំ ២០១៥ កន្លងមក ។

ចំណង​ស្នេហ៍ ខៀវ សាន​សា​ណា កាន់តែ​បើកចំហរ​

ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គេ​នៅ​មិនទាន់​ឃើញ ខៀវ សាន​សា​ណា ខ្វល់ខ្វាយ​ពី​រឿង​រៀបការ​នោះទេ​។​ផ្ទុយទៅវិញ​ទំនាក់ទំនង​រវាង​នាង និង បុរស អូស្ត្រាលី​ម្នាក់នេះ កាន់តែ​ផ្អែមល្ហែម និង ល្អូកល្អើន​គួរអោយ​ច្រណែន ។ មានការ​បង្ហើប​ថា ពេលខ្លះ​គេ​ថែមទាំង​ឃើញ ខៀវ សាន​សា​ណា ហៅ​លោក Seraj Sutton ថា​ជា​ប្តីៗ​យ៉ាង​ពេញមាត់​ទៀតផង ។​ គួរ​រំលឹក​ផងដែរ​ថា ខៀវ សាន​សា​ណា បាន​បែកបាក់​ជាមួយ​ស្វាមី ជា​ជនជាតិ​កាណាដា កាលពី​ជាង​ពីរ​ឆ្នាំមុន ដោយ​បន្សល់ទុក​នូវ​កូនប្រុស​ស្រី​ពីរ​នាក់ ដែលមាន​មុខមាត់​កាត់​រក​អតីត​ស្វាមី​របស់​នាង ៕​ចេ​នី​

ចំណង​ស្នេហ៍ ខៀវ សាន​សា​ណា កាន់តែ​បើកចំហរ​ចំណង​ស្នេហ៍ ខៀវ សាន​សា​ណា កាន់តែ​បើកចំហរ​ចំណង​ស្នេហ៍ ខៀវ សាន​សា​ណា កាន់តែ​បើកចំហរ​ចំណង​ស្នេហ៍ ខៀវ សាន​សា​ណា កាន់តែ​បើកចំហរ​ចំណង​ស្នេហ៍ ខៀវ សាន​សា​ណា កាន់តែ​បើកចំហរ​ចំណង​ស្នេហ៍ ខៀវ សាន​សា​ណា កាន់តែ​បើកចំហរ​ចំណង​ស្នេហ៍ ខៀវ សាន​សា​ណា កាន់តែ​បើកចំហរ​


​ ​