ពេជ្រ សោភា និង ដេ​វីដ​ និពន្ធ​បទ​ច​ម្រៀង​ថ្មី​ឱ្យ នី រតនា (​មាន​វីដេអូ​)​

6 Videos


​វីដេអូ​ចម្រៀង​បើកឆាក​ក្បាល​ដំបូង​របស់ នី រតនា មាន​ចំណងជើង​ថា «​លង់​ហើយ​» ដែល​ផ្សព្វផ្សាយ​ដោយ​ទំព័រ Page របស់​ហង្ស​មាស​ថា​នឹង​ចេញលក់​ឆាប់ៗ​នេះនោះ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ជាមួយ​ឈុត​ឆាក​បែប​កំប្លែង ហើយ​អ្វីដែល​ពិសេស​ទៅទៀត​នោះ បទ​ថ្មី​ទាំង​ទំនុកច្រៀង និង ទំនុកភ្លេង​ដែល នី រតនា បាន​ច្រៀង​នោះ​គឺជា​ស្នាដៃ​និពន្ធ​របស់​អ្នកនាង ពេជ្រ សោភា និង លោក ដេវីដ ផ្ទាល់​តែម្ដង ។​

ពេជ្រ សោភា និង ដេ​វីដ​ និពន្ធ​បទ​ច​ម្រៀង​ថ្មី​ឱ្យ នី រតនា (​មាន​វីដេអូ​)​

M88


​ក្រៅពី​ការខិតខំ​ស្ដារ​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន​តាមរយៈ​ការវិវឌ្ឍ​ខ្លួន​ក្លាយជា​អ្នកនិពន្ធ​ទំនុកច្រៀង​មក​ច្រៀង​ផ្ទាល់​​ខ្លួន ដោយមាន​ឆន្ទៈ​មិន​ចម្លង​បទ​ពី​បរទេស​ហើយ​នោះ ពេជ្រ សោភា ក៏ត្រូវ​បាន​គេ​ដឹងថា ជាតា​រា​ដ៏​សំខាន់​មួយ​ដួង​របស់​ផលិតកម្ម​ហង្ស​មាស ដែល​ជួយ​និពន្ធ​បទ​ថ្មីៗ​ឱ្យ​តារា​រួម​ទ្រនំ​ផ្សេងៗ​ទៀត​ដោយ​មិន​គិត​ខ្លាច​ថា តារា​ផ្សេង មាន​ប្រជាប្រិយភាព​ជាង​ខ្លួន​នោះឡើយ ។ ជាក់ស្ដែង​ដូចជា​បទ «​ប៉ា​ដឹង​ប៉ា​វ៉ៃ​» ដ៏​ពេញនិយម​របស់ លោក ព្រាប សុវត្ថិ ក៏​ជា​ស្នាដៃ​និពន្ធ​របស់ ពេជ្រ សោភា ផ្ទាល់​ផងដែរ ។​

ពេជ្រ សោភា និង ដេ​វីដ​ និពន្ធ​បទ​ច​ម្រៀង​ថ្មី​ឱ្យ នី រតនា (​មាន​វីដេអូ​)​

​ក្រោយ​ការចេញ​វីដេអូ​ចម្រៀង​ខ្លី​ក្នុងន័យ​ផ្សព្វផ្សាយ​ដើម្បី​ចេញលក់​បទ​ចម្រៀង​រប​ស់ នី រតនា ជា​ផ្លូវការ​របស់​​ផលិតកម្ម​ហង្ស​មាស​នោះ ពេជ្រ សោភា ក៏បាន​បញ្ចេញមតិ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​ជុំវិញ​ការ​​សរសេរ​ចម្រៀង​ឱ្យ នី រតនា ដែរ​ថា «​រាំ​ទាំងអស់គ្នា​ណា បទ​ភ្លេង​ថ្មី​សម្រាប់ នី រតនា ខ្ញុំ និង ដេវីដ តែង​​តែ​បែងចែក​រាល់​អ្វីដែល​ខ្ញុំ​មាន​ទៅ​មនុស្ស​ជុំវិញខ្លួន​ខ្ញុំ នៅមាន​អ្នក​បន្តទៀត​ហើយនឹង​ចេញ​ឆាប់ៗ​» ។​

ពេជ្រ សោភា និង ដេ​វីដ​ និពន្ធ​បទ​ច​ម្រៀង​ថ្មី​ឱ្យ នី រតនា (​មាន​វីដេអូ​)​

​ទស្សនិកជន បាន​លើកសរសើរ​ថា ពេជ្រ សោភា ក្រៅពី​ជាតា​រា​ស្រី​ដែល​អាចឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ សិល្បៈ​ហើយ​នោះ នាង​ក៏​ជា​គ្រូបង្វឹក​មួយរូប​ដ៏​ល្អ​នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Cambodia ដែល​មិនដែល​ភ្លាត់ស្នៀត​ក្នុងការ​ផ្តល់ឱកាស​ឱ្យ​បេក្ខជន​ដែលមាន​សមត្ថភាព​ពិត​ឈាន​ទៅ​វគ្គ​បន្ដ​ទៀតផង ៕ ភូមិន្ទ​

ពេជ្រ សោភា និង ដេ​វីដ​ និពន្ធ​បទ​ច​ម្រៀង​ថ្មី​ឱ្យ នី រតនា (​មាន​វីដេអូ​)​ពេជ្រ សោភា និង ដេ​វីដ​ និពន្ធ​បទ​ច​ម្រៀង​ថ្មី​ឱ្យ នី រតនា (​មាន​វីដេអូ​)​ពេជ្រ សោភា និង ដេ​វីដ​ និពន្ធ​បទ​ច​ម្រៀង​ថ្មី​ឱ្យ នី រតនា (​មាន​វីដេអូ​)​ពេជ្រ សោភា និង ដេ​វីដ​ និពន្ធ​បទ​ច​ម្រៀង​ថ្មី​ឱ្យ នី រតនា (​មាន​វីដេអូ​)​

[OFFICIAL TEASER] លង់ហើយ – នី រតនាប្រយ័ត្ន! ផ្ទះម៉ែកាច! 😀 រីករាយទស្សនាទាំងអស់គ្នា! បទ៖ លង់ហើយច្រៀងដោយ៖ នី រតនានិពន្ធទំនុកច្រៀង៖ Pich Sopheaនិពន្ធបទភ្លេងថ្មី៖ G-Devithសម្រួលបទភ្លេង៖ មាស សុគន្ធចេញលក់ឆាប់ៗនេះ…. www.facebook.com/RHM.Productionwww.youtube.com/HangMeasVideo

Posted by Rasmey Hang Meas on Tuesday, March 15, 2016