ទស្សនាក្បាច់​រាំ​ក្រ​ម៉ិច​ក្រ​ម៉ើ​មរ​បស់ ឪ​ក សុគន្ធ​កញ្ញា ក្នុង​បទ​ «​ចាប់​ក្តាមគ្រោង​» ​បន្តិច​មើល ប្លែក​ទេ​? (​មាន​វីដេអូ​)

6 Videos


​មកដល់ពេលនេះ គេ​មិនទាន់​ឃើញ​តារាចម្រៀង​រូប​ណា ដែល​អាច​វ៉ា​ដាច់​តារាចម្រៀង ឪ​ក សុគន្ធ កញ្ញា បានឡើយ ។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូបនេះ បាន​រិៈ​រក​នូវ​ស្ទីល​ថ្មីៗ មិន​ថា ការតុបតែង​ខ្លួន និង ក្បាច់​រាំ​នោះឡើយ ។ ថ្មីៗ​នេះ​គេ​បានឃើញ វីដេអូ​ក្រៅ​ឆាក​របស់ ឪ​ក សុគន្ធ​កញ្ញា ដែល​បាន​សម្តែង​នៅក្នុង​បទ​ចម្រៀង «​ចាប់​ក្តាមគ្រោង​» ។ ជាមួយនិង​កាយវិការ​រាំ​បែប Cute Cute លាយឡំ និង ភាព​ក្រ​ម៉ិច​ក្រ​ម៉ើ​ម​មើលទៅ​គួរអោយ​ខ្នក់ខ្នាញ់ ។​

ទស្សនាក្បាច់​រាំ​ក្រ​ម៉ិច​ក្រ​ម៉ើ​មរ​បស់ ឪ​ក សុគន្ធ​កញ្ញា ក្នុង​បទ​ «​ចាប់​ក្តាមគ្រោង​» ​បន្តិច​មើល ប្លែក​ទេ​? (​មាន​វីដេអូ​)

M88


​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ឪ​ក សុគន្ធ​កញ្ញា ក៏មាន​បទ​ចម្រៀង​ថ្មីៗ​សម្រាប់​ស្វា​គម​ន៏ ឆ្នាំ​ថ្មី ដែលជា​ចង្វាក់​ប្រពៃណី​ខ្មែរ ហើយ​ក៏មាន​លាយឡំ​ជាមួយនិង​បទ​ចម្រៀង​បែប​កំប្លែង​ទៀតផង ។ សព្វថ្ងៃនេះ​នាង​ក៏​កំពុង​មមាញឹក​ក្នុង​ការថត​ចម្រៀង​ខារ៉ាអូខេ​ដើម្បី​ចេញលក់​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ ។ ក្នុង​នោះគេ​បានឃើញ សកម្មភាព​សម្តែង​ខារ៉ាអូខេ​របស់ ឪ​ក សុគន្ធ​កញ្ញា នៅក្នុង​បទ​ចម្រៀង «​ចាប់​ក្តាមគ្រោង​»​ដែល មើលទៅ​មាន​ភាព​ក្រ​ម៉ិច​ក្រ​ម៉ើ​ម​គួរអោយ​ចង់​រា​តាម ។

ទស្សនាក្បាច់​រាំ​ក្រ​ម៉ិច​ក្រ​ម៉ើ​មរ​បស់ ឪ​ក សុគន្ធ​កញ្ញា ក្នុង​បទ​ «​ចាប់​ក្តាមគ្រោង​» ​បន្តិច​មើល ប្លែក​ទេ​? (​មាន​វីដេអូ​)

ឪ​ក សុគន្ធ​កញ្ញា កំពុង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ជា​ពិ​េ​សស​នៅពេលដែល​នាង​ទៅ​សម្តែង​នៅតាម​កម្មវិធី​ប្រគុំ​តន្ត្រី​ម្តងៗ​តែងតែមាន Fan តាម​ហែរ​ហម​លើកទឹកចិត្ត​ដល់​រូបនាង​។​បទ​ចម្រៀង​របស់​នាង​ដែល​តែងតែ​ទទួល​បានការ​សំនូមពរ​ពី​សំ ណាក់ មហាជន​នៅពេល​នាង​ទៅ​សម្តែង​នៅតាម​បណ្តារ​ខេត្ត​មានដូចជា​បទ​« ឌឹ​ប​ឌឹ​ប​អ៊ូយ » «​សុំ​ម្តងទៀត មើល » និង បទ​«​ពេល​បង​ចាស់​ទៅ​»​ជាដើម ។ សព្វថ្ងៃ ឪ​ក សុគន្ធ​កញ្ញា មានការ​ងារ​រវល់​ខ្លាំង​ទាំង​ការ​ច្រៀង​តាម​បណ្តារ​ខេត្ត និង ថត​បទ​ថ្មីៗ ។​

ទស្សនាក្បាច់​រាំ​ក្រ​ម៉ិច​ក្រ​ម៉ើ​មរ​បស់ ឪ​ក សុគន្ធ​កញ្ញា ក្នុង​បទ​ «​ចាប់​ក្តាមគ្រោង​» ​បន្តិច​មើល ប្លែក​ទេ​? (​មាន​វីដេអូ​)

​មិន​ត្រឹមតែ​ជា​តារាចម្រៀង​ដែល​ល្បី​ប៉ុណ្ណោះ​ទេ ឪ​ក សុគន្ធ​កញ្ញា ក៏ត្រូវ​បាន​គេ​ចាត់ទុកជា​តារាចម្រៀង ដែលមាន​ការតុបតែង​ខ្លួន​បាន​សក្តិសម​មិន​ថា ឡើង​ឆាក​តន្ត្រី​ឬ​ចូលរួម​នៅក្នុង​កម្មវិធី​នោះទេ ។ កន្លងមក តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូបនេះ​ធ្លាប់​ប្រាប់ថា សម្លៀកបំពាក់​ដែល​នាង​ស្លៀក​ភាគច្រើន​គឺ​នាង​ច្នៃ​ម៉ូដ​ដោយ​ខ្លួនឯង ៕​ចេ​នី

ទស្សនាក្បាច់​រាំ​ក្រ​ម៉ិច​ក្រ​ម៉ើ​មរ​បស់ ឪ​ក សុគន្ធ​កញ្ញា ក្នុង​បទ​ «​ចាប់​ក្តាមគ្រោង​» ​បន្តិច​មើល ប្លែក​ទេ​? (​មាន​វីដេអូ​)ទស្សនាក្បាច់​រាំ​ក្រ​ម៉ិច​ក្រ​ម៉ើ​មរ​បស់ ឪ​ក សុគន្ធ​កញ្ញា ក្នុង​បទ​ «​ចាប់​ក្តាមគ្រោង​» ​បន្តិច​មើល ប្លែក​ទេ​? (​មាន​វីដេអូ​)