៥ ចំណុច ដើម្បី​រួម​ភេទ បានយូរ​

៥ ចំណុច ដើម្បី​រួម​ភេទ បានយូរ​

​កុំ​ភ្លេច​ការ​បបោសអង្អែល​
​ការសិក្សា​បាន​បង្ហាញថា ដៃគូ​រួមភេទ ដែល​ចូលចិត្ត​កម្តៅ​សាច់ដុំ មុន​ពេល​ប្រយុទ្ធ​គ្នា​ស៊ីសាច់ហុតឈាម ច្រើន​តែ​សប្បាយ​រីករាយ ហើយ​នៅ​លើ​គ្រែ​បានយូរ​។ ដូច្នេះ ចូរ​ចាប់ផ្តើម​ដោយ​ការនិយាយ​គ្នា (​រឿង​អាសអាភាស​) អោប ថើប និង​ស្ទាប​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ បើ​អ្នក​មាន​សម្រើប​ខ្លាំង ពេល​ធ្វើ​បែប​នេះ ចូរ​បញ្ឈប់​ភ្លាម​ទៅ​។​

​ផ្លាស់​ប្តូរ​ទីតាំង ឬ​ស្ទីល​
​ការផ្លាស់ប្តូរ​បែបនេះ ក៏​អាច​ផ្លាស់ប្តូរ អារម្មណ៍​ស្រើបស្រាល​របស់​អ្នក ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក ត្រូវ​ចាប់ផ្តើម​អារម្មណ៍​បែប​នោះ សារជាថ្មី​ម្តងទៀត​។ យ៉ាងណាមិញ អ្នក​អាច​បញ្ឈប់​បន្តិច ដើម្បី​សម្លឹង និង​និយាយ​គ្នា​លេង​។​

​ព្យាយាម​បង្វែរ​អារម្មណ៍ ទៅ​គិត​រឿង​ផ្សេង​
​ប្រសិនបើ​អ្នក ឆាប់​ស្រើបស្រាល ឬ​ឈានដល់​ចំណុច​កំពូល​នោះ ពេល​រួមភេទ​ម្តងៗ អ្នក​គួរតែ​សម្រាក​មួយ​ភ្លេត រួច​គិត​អំពី​រឿង​ផ្សេង ដូចជា ការងារ ឬ​លុយកាក់​ជាដើម​។​

​យឺតៗ ហើយ​ដកដង្ហើម​ឲ្យបាន​វែង​
​មនុស្ស​ប្រុស​ជាច្រើន បាន​និយាយថា ការ​សម្រុក​យឺតៗ ហើយ​ឆ្លៀត​ពេល​ដកដង្ហើម​ឲ្យបាន​វែង ពិតជា​អាច​ពន្យារ និង​ធ្វើឲ្យ​ពួកគេ នៅលើ​គ្រែ​បាន​យូរ​ជាង​ធម្មតា​។​

​ទុក​ឲ្យ​នាង​ចាត់ការ​
​ជា​ការពិត ប្រសិនបើ​អ្នក គ្រប់គ្រង​លើ​សមរភូមិ​នេះ ច្បាស់​ណាស់ អ្នកនឹង​ឆាប់​ឈាន​ដល់​គោលដៅ ប៉ុន្តែ បើ​អ្នក​ឲ្យ​ស្ត្រី ជា​អ្នកចាត់ការ​វិញ អ្នក​ប្រហែលជា​មិនសូវ ស្រើបស្រាល​នោះទេ អញ្ចឹង ប្រហែល​ជា​អ្នក​ទាំង​ពីរ សម្រេច​គោលដៅ​បាន​ដូចគ្នា​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។